ព្រឹត្តិការណ៏ប្រកួតកីឡាវាយកូនបាល់ យុវជន យុវនារី ឌីខេតឡន និង OPEN SERIES ឆ្នាំ២០១៩ បើកទូលាយសម្រាប់មហាជនទូទៅនៅកម្ពុជា

9294

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៏ប្រកួតកីឡាវាយកូនបាល់ ប្រចាំខែ និងការប្រកួតជា ស៊េរី បើកទូលាយសម្រាប់អ្នកស្នេហា វិស័យកីឡាវាយកូនបាល់ទាំងអស់នៅ កម្ពុជា លើកទី១ ដែលមានឈ្មោះថា Decathlon Junior & Open Series 2019 ដែលមានការ សហការឧបត្ថម្ភធំពីរ ហាងលក់សំភារៈកីឡាគ្រប់ប្រភេទនៅកម្ពុជា Decathlon ។ នេះបើតាមសេចក្តីប្រកាស របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហាញនាព្រឹកមិញនេះ ។

សេចក្តីប្រកាស ដ៏ដែលបន្តរថា ព្រឹត្តិការណ៏ប្រកួតនេះនឹងចាប់ផ្តើមការប្រកួតនៅខែ ឧសភា នេះ មានការប្រកួតយុវជន យុវនារីនិងការប្រកួតបើក ជាសេរី ជារៀងរាល់ខែរហូតដល់បំណាច់ ឆ្នាំ ២០១៩ ។ ការប្រកួតនេះនឹងមានចំណាត់ថ្នាក់ សម្រាប់កីឡាករ កីឡាការិនី គ្រប់ការប្រកួតដែលមានជារៀងរាល់ខែ ហើយនៅខែធ្នូ ឬខែមករា ឆ្នាំបន្ទាប់ នឹងរៀបចំការប្រកួត ១ ទៀត ដែលយើងហៅថា Decathlon Masters ដែលមានតែកីឡាករ កីឡាការិនី ០៨ នាក់ ដែលមានចំណាត់ថ្នាក់ប៉ុណ្ណោះទើបអាចចូលប្រកួតបាន ។

សូមបញ្ជាក់ថា ការប្រកួតយុវជន យុវនារី លើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែឧសភា ឆ្នាំ ២០១៩ ។ ការប្រកួតបើកសេរី លើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៩ ។ ព្រឹត្តិការណ៏ប្រកួតនេះ ចូលរួមឧបត្ថម្ភធំដោយ Decathlon និងសហការណ៏ឧបត្ថម្ភដោយ Pontoon ក្លឹប និងខេមបូឌាន ខនទ្រី ក្លឹប (CCC) ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី