មួយរូបទៀតហើយ!! Yaya Toure បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយក្នុងវ័យ ៣៥ ឆ្នាំ

13846
  • ខ្សែបម្រើសញ្ជាតិកូឌីវ័រ កីឡាករ Yaya Toure បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយក្នុងវ័យ ៣៥ ឆ្នាំ ហើយគ្រោងនឹងចាប់ផ្ដើមអាជីពជាគ្រូបង្វឹកក្នុងប្រទេសរុស្ស៊ី ។

    ភ្នាក់ងាររបស់អតីតខ្សែប្រយុទ្ធរបស់ Manchester City រូបនេះគឺលោក Dimitri Seluk បានប្រាប់សារពត៌មានថា  Yaya ចង់បញ្ចប់អាជីពជាជើងឯកមួយ (សំដៅលើពេលចាកចេញពីក្រុម Manchester City ក្រោយពេលឈ្នះក្របខ័ណ្ឌ Premier League)  រូបគេក៏ជាកីឡាករល្អជាងគេមួយរូបក្នុងទ្វីបអាហ្វ្រិកផងដែរ ។

    លោក Seluk ក៏បាននិយាយថា កាយសម្បទាដូច Toure នេះ អាចលេងបាន ៥ ឆ្នាំទៀតតែដោយគេធ្លាប់លេងឱ្យក្លិប Barcelona និង Manchester City ហើយដូចនេះគេមិនអាចលេងនៅកម្រិតក្រោមហ្នឹងបានទេ ។ យ៉ាងណាមិញ Toure បានកំពុងគិតគូរការងារជាគ្រូបង្វឹកនៅរុស្ស៊ី ខណៈក្លឹប Olympiacos ដែលរូបគេលេងបាន ២ ប្រកួតនោះ ក៏បើកភ្លើងខៀវឱ្យគេដែរ ។

    Yaya Toure បានបង្ហាញខ្លួន ៣១៦ ដង ដោយស៊ុតបញ្ចូលទីបានចំនួន ៧៩ គ្រាប់សម្រាប់ក្លិប Manchester City ព្រមទាំងបានជួយឱ្យក្លឹបនេះឈ្នះពានក្របខ័ណ្ឌ Premier League ២ លើក , League Cup ២ ដង និងពានរង្វាន់ FA Cup ម្ដង ។ រូបគេក៏បានឈ្នះពានរង្វាន់ UEFA Champions League , Laliga (លីគកំពូលអេស្ប៉ាញ)  ២ ដង , Club World Cup និងពាន Copa del Rey ម្ដងដូចគ្នា ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី