ពិតជាមិនធម្មតា!!! វៀតណាម គ្រោងផលិតស្មាតហ្វូន 5G ដើម្បីវាយលុបទីផ្សាពិភពលោក

17916

អនុប្រធានសម្ព័ន្ធ Vingroup លោកស្រី Le Thi Thu Thuy បានឱ្យដឹងថា បន្ថែមពីលើត្រកូលស្មាតហ្វូន VSmart សម្ព័ន្ធដ៏ធំរបស់វៀតណាមមួយនេះ កំពុងសហការជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក ជាដៃគូក្នុងការផលិតស្មាតហ្វូន 5G ។

អនុប្រធានខាងលើបានឱ្យដឹងទៀតសម្ព័ន្ធក៏មានគម្រោងថា នឹងបញ្ចេញលក់ឧបករណ៍ Tablet និងកំពុងស្រាវជ្រាវលើការផលិតម៉ាស៊ីនត្រជាក់, ទូរទស្សន៍, ទូទឹកកក, ឧបករណ៍ IoT, កាមេរ៉ាផងដែរ ។ អនុប្រធានរូបនេះបន្ថែមថា Vingroup បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របនឹងការផ្លាស់ប្ដូរនៃបច្ចេកវិទ្យាតាមរយៈការសាងសង់ក្រុមហ៊ុនផលិតយានយន្ត Vinfast និងក្រុមហ៊ុនផលិតស្មាតហ្វូន Vinsmart ជាដើម ។

លោកស្រី Le Thi Thu Thuy

គួរដឹងថា ក្រុមហ៊ុន Vinfast បានបញ្ចេញរថយន្តនិងម៉ូតូដំបូងរបស់ខ្លួនជាច្រើនម៉ូដែលមកហើយ ដោយនៅចុងឆ្នាំ ២០២០ រំពឹងថា បង្ហាញរថយន្ត និងម៉ូតូ ១០ ម៉ូដែលបន្ថែមទៀតលើទីផ្សារ ។ ចំពោះផ្នែកស្មាតហ្វូនវិញក្រុមហ៊ុន Vinsmart រំពឹងនឹងបញ្ចេញឧបករណ៍ស៊េរីថ្មីចំនួន ១២ ម៉ូដែលផងដែរនៅឆ្នាំ ២០១៩ នេះ ។ បច្ចុប្បន្ននេះ Vinsmart កំពុងរៀបចំសាងសង់រោងចក្រផលិតទូរសព្ទដែលមានសមត្ថភាពផលិតបាន ១០០ លានគ្រឿងក្នុងមួយឆ្នាំ ហើយដំណាក់កាលដំបូងនឹងសាកល្បងផលិតបាន ៣០ លានគ្រឿងសិនក្នុងមួយឆ្នាំ ៕

ដោយ៖ បូណា

ប្រភព :
ictnews
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី