អូនចង់ទៅ!!! សួនសត្វអូទ្រីស ដំបូងបំផុតនៅកម្ពុជា បង្ហាញវត្តមាននៅក្នុងទឹកដីខេត្តមណ្ឌលគិរី

81555
  • ក្រៅពីទេសភាពដ៏ស្រស់ស្អាត និងធម្មជាតិ ដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាខេត្តមណ្ឌលគិរី នោះនៅពេលនេះទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ កំពុងបង្ហាញរូបភាពដ៏ស្រស់ស្អាតមួយទៀតសម្រាប់បង្អួតភ្នែកទេសចរគឺ សួនសត្វអូទ្រីសដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តនេះ ។

    សួនសត្វអូទ្រីស ដែលទើបមានវត្តមាននេះគឺស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានសត្វអូទ្រីមួយហ្វូងកំពុងបង្ហាញខ្លួនជួនភ្ញៀវទេសចរបានទស្សនានៅលើវាស្មៅដែលទើបនឹងលាស់ខ្ចីនៅលើតំបន់ភ្នំគួរជាទីចាប់អារម្មណ៍ក្រៃលែង ។ រូបភាពដ៏ស្រស់ស្អាតនេះមើលទៅដូចជានៅបរទេសដែលត្រូវបានទំព័រហ្វេប៊ុក Unique Trip Cambodia បង្ហាញឱ្យអ្នកលេងបណ្ដាញសង្គមឱ្យបានឃើញគ្រប់ៗគ្នា ។

    ក្រោយពីបានឃើញនូវរូបភាពហ្វូងសត្វអូទ្រីស កំពុងរកស៊ីចំណីនៅលើវាលស្មៅបានធ្វើឱ្យអ្នកលេងហ្វេប៊ុកជាច្រើនសាកសួរព័ត៌មានដើម្បីចង់ទៅលេងសួនសត្វអូទ្រីសនេះជាបន្តបន្ទាប់ផងដែរ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី