ចូលរួមសោកស្ដាយ!!! អ្នកលេងគុនខ្មែរ សុខ ធី សន្លប់ត្រឹមទឹក ២ ក្រោមថ្វីដៃជើងខ្លាំងថៃ Rodtang នៅ ONE Championship

34197
  • អ្នកលេងគុនខ្មែរវ័យក្មេងរបស់កម្ពុជា សុខ ធី បានប្រកួតចាញ់ជើងខ្លាំងថៃ Rodtang ត្រឹមទឹកទី ២ ក្នុងកម្មវិធីប្រដាល់អន្តរជាតិកម្រិតអាស៊ី ONE Championship នៅប្រទេសថៃ ។

    អ្នកប្រដាល់ដើមកំណើតមកពីខេត្តបន្ទាយមានជ័យ សុខ ធី រូប​នេះបានចាញ់ការប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ Rodtang កាលពីយប់មិញនេះ ដោយសន្លប់ក្នុងទឹកទី ២ ។ កីឡាករកម្ពុជារូបនេះបណ្ដោយឱ្យកីឡាករថៃខាងលើទាត់ចូលច្រើនពេកក្នុងទឹកទី ១ រហូតត្រូវអាជ្ញាកណ្ដាលរាប់ម្ដងទៅហើយដោយសារតែមានបញ្ហាជើង ប៉ុន្តែចប់ទឹកទាន់ហើយឈានដល់ទឹកទី ២ ក៏ត្រូវជើងខ្លាំងម្នាក់នេះផ្ដួលឱ្យសន្លប់តែម្ដង ហើយនេះពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់សម្រាប់អ្នកគុនចម្រុះកម្ពុជា សុខ ធី ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី