តោះទៅស្គាល់ម៉ូតូម៉ូដប្លែកៗទាំង ១០ ម៉ូដែលដែលមានតម្លៃថ្លៃបំផុតនៅលើភពពិភពលោក

86518
  • បច្ចុប្បន្ននេះក្រុមហ៊ុនផលិតម៉ូតូជាច្រើនកំពុងតែប្រណាំងប្រជែងគ្នាដើម្បីផលិតម៉ូតូដែលមានកម្លាំងខ្លាំង និងដំណើរការអស្ចារ្យបំផុត ។ ខណះខាងក្រោមនេះពួកយើងនឹងណែនាំអ្នកទាំងអស់គ្នាឱ្យបានស្គាល់នូវម៉ូតូម៉ូដប្លែកៗទាំង ១០ ម៉ូដែលដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ។

    ១០/ Hildebrand and Wolf Müller មានតម្លៃ ១៣០ ០០០ ដុល្លារ

    ៩/ Icon Sheene មានតម្លៃ ១៦០ ០០០ ដុល្លារ ប្រើម៉ាស៊ីន Supercharged ទំហំ ១៤០០ សេសេ បង្កើតកម្លាំងបាន ២៥០ សេះ

    ៨/ MTT Turbine Superbike មានតម្លៃ ១៧៥ ០០០ ដុល្លារ ប្រើម៉ាស៊ីនរថយន្ត Rolls-Royce-Allison Model 250-C20B បង្កើតកម្លាំងបាន ៤២០ សេះ មានល្បឿនអតិបរមា ៣៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង

    ៧/ NCR M16 មានតម្លៃ ២៣០ ០០០ ដុល្លារ

    ៦/ Ecosse Titanium Series FE Ti XX មានតម្លៃ ៣០០ ០០០ ដុល្លារ ប្រើម៉ាស៊ីន supercharged បង្កើតកម្លាំងបាន ២០០ សេះ ហើយត្រូវបានផលិតត្រឹមតែ ១៣ គ្រឿងប៉ុណ្ណោះក្នុងលោក

    ៥/ Dodge Tomahawk V10 មានតម្លៃ ៥៥០ ០០០ ដុល្លារ អាចបើកបរបាន ៦៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង

    ៤/ Vincent Black Lightning មានតម្លៃ ៩២៩ ០០០ ផលិតត្រឹមតែ ១៩ គ្រឿងប៉ុណ្ណោះក្នុងចន្លោះឆ្នាំ ១៩៤៨ និង ១៩៥២

    ៣/ Captain America Panhead Chopper មានតម្លៃ ១,៣៥ លានដុល្លារ ត្រូវបានប្រើនៅក្នុងរឿង “Easy Rider” ឆ្នាំ ១៩៦៩

    ២/ Harley Davidson Cosmic Starship មានតម្លៃ ៣ លានដុល្លារ

    ១/ BMS Nehmesis មានតម្លៃ ៣ លានដុល្លារ

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី