Hazard ៖ ប្រសិនបើនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះពាន UEL

13292
  • Eden Hazard បានស៊ុតបាល់ប៉េណាល់ទីគ្រាប់ចុងក្រោយដើម្បីជួយឱ្យក្រុមតោខៀវ Chelsea ទម្លាក់ក្រុម Eintracht Frankfurt កាលពីយប់ថ្ងៃព្រហស្បតិ៍ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Europa League ប៉ះជាមួយក្រុមរួមលីគក្លឹបកាំភ្លើងធំ Arsenal នាថ្ងៃទី ៣០ ខែ ឧសភា នេះ ខណះតារាសញ្ជាតិបែលហ្ស៊ិករូបនេះនឹងចាកចេញពីទឹកដីអង់គ្លេសនារដូវក្តៅខាងមុខ ។

    ខ្សែបម្រើប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបអធិរាជស Real Madrid បន្ទាប់ពីបញ្ចប់រដូវកាលនេះ ប៉ុន្តែសម្រាប់ពេលនេះ Hazard គ្រាន់តែចង់ផ្ដោតអារម្មណ៍ជួយឱ្យ Chelsea លើកពានរង្វាន់លំដាប់ទី ២ របស់អឺរ៉ុបខាងមុខនេះប៉ុណ្ណោះ ដោយមិនទាន់គិតអំពីការផ្លាស់ចេញនៅឡើងនោះទេ ។

    Hazard បានឆ្លើយតបនៅពេលគេសួរថា តើគាត់នឹងបន្តលេងឱ្យក្លឹប Chelsea នៅរដូវកាលក្រោយដែរទេ? គាត់បានឆ្លើយថា៖ ”  ខ្ញុំគិតតែពីការឈ្នះអ្វីមួយសម្រាប់ក្លិបនេះប៉ុណ្ណោះ ។ ប្រសិនបើវាជាការប្រកួតចុងក្រោយរបស់ខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាង (ដើម្បីលើកពានរង្វាន់ក្របខ័ណ្ឌ Europa League) បើវាមិនមែនយើងនឹងឃើញ ។ នៅក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមិនទាន់ដឹងនៅឡើយទេ ខ្ញុំគ្រាន់តែគិតពីការព្យាយាមឈ្នះការប្រកួតប៉ុណ្ណោះ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី