ហង្សម្ចាស់ដី ប្រកាសបន្តដំណើរការដាំចម្ការជូនពលរដ្ឋ បើទោះបីជាសំណុំរឿងមិនទាន់បញ្ចប់ក៏ដោយ

26721
  • ជាការឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៍មានកាលពីល្ងាចថ្ងៃទី ១០ ឧសភា តំណាងក្រុមហុ៑នបានអះអាងថា ក្រុមហ៊ុនមិនបានផ្អាកនោះទេ គឺក្រុមហ៊ុនកាន់តែបង្កើនសកម្មភាពឈូសឆាយដី បណ្ដុះកូនដំណាំ និងតម្រូវឱ្យអ្នកជំនាញចុះដាំជាចម្ការកាន់តែច្រើនជាងមុននៅក្នុងប៉ុន្មានថ្ងៃនេះ ។

    ដីចម្ការនៅស្រុកស្រីស្នំខេត្តសៀមរាប នៅស្រុកឈូក ខេត្តកំពត និងដីចម្ការនៅស្រុកក្រគរ ក្នុងខេត្តពោធិសាត់ គឺត្រូវបានពន្លឿនការឈូសឆាយ រៀបប្រព័ន្ធទុយោទឹក និង ដាំជាចម្ការធុរ៉េន និងចម្ការដូងក្រអូបបានជាច្រើនហិកតារក្នុងប៉ុន្មានថ្ងៃនេះ ។ ក្នុងនោះចម្ការផ្កាឈូករ័ត្ន ត្រូវបានតំណាងក្រុមហ៑ុនបញ្ជាក់ថា ជិតចេញផ្កាហើយ ។ ដ្បិតថា រឿងនេះ មិនទាន់ចប់ ប៉ុន្តែក្រុមការងារគឺយើងរឹតបង្កើនសកម្មភាព ព្រោះយើងចង់បង្ហាញអោយអតិថិជនឃើញថាចម្ការពួកគាត់កំពុងត្រូវបានពន្លឿន បើពួកគាត់ចង់មកមើលក្នុងពេលជ្រួលច្របល់នេះ ។ តំណាងដដែលប្រកាសថា អតិថិជនដែលជ្រួលច្របល់អាចទៅមើលពីសកម្មភាពឈូសឆាយដី និងបង្កើតជាចម្ការទុកប្រគល់ជូន ។

    ជាមួយនឹងការអះអាង នៅលើផេករបស់ក្រុមហ៊ុនហង្សម្ចាស់ដី និងក្នុងផេករបស់ក្រុមភ្នាក់ងារ គេឃើញបង្ហោះពីសកម្មភាពឈូសឆាយ និងបង្កាត់ពូជកូនដំណាំយ៉ាងសកម្មក្នុងប៉ុន្មានថ្ងៃនេះ ។ ការរៀបប្រព័ន្ធទុយទឹក ការបណ្ដុះពូជ និងក្នុងដាំចម្ការ ត្រូវបានបង្កើនសកម្មភាពបានច្រើនហិកតារ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី