
អតីតខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Andriy Shevchenko បានអះអាងថា ប្រសិនបើ Lionel Messi លេងល្អបែបនេះ គ្មាននរណាអាចបញ្ឈប់ Barcelona មិនឲ្យលើកពាន UEFA Champions League បានឡើយ។
ជាជើងឯកនៅអ៊ឺរ៉ុបពេលលេងជាមួយ AC Milan ក្នុងឆ្នាំ ២០០៣ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយក្រែនរូបនេះ បានសម្តែងការស្ញប់ស្ញែងលើទម្រង់លេងរបស់ Messi ក្រោយទទួលជ័យជម្នះលើ Chelsea ក្នុងលទ្ធផល ៣-០ លើទឹកដី Camp Nou ដែលគាត់រកបានពីរគ្រាប់។ អតីតកីឡាករវ័យបាល់ទាត់វ័យ ៤១ ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន Mundo Deportivo ថា៖ «ប្រសិនបើ Messi លេងបានល្អដូចដែលគាត់បានធ្វើកាលពីថ្ងៃពុធនោះ Barca មុខជាក្លាយជាជើងឯក Champions League ក្នុងរដូវកាលនេះហើយ»។
«គ្មាននរណាអាចបញ្ឈប់ Messi បានឡើយ។ យើងបានឃើញរួចទៅហើយ នៅក្នុងការប្រកួតជាមួយ Chelsea ។ គាត់ជាកីឡាករដែលស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់»។ ក្រុមរបស់ Ernesto Valverde ត្រូវប៉ះជាមួយ Roma នៅវគ្គប្រាំបីក្រុមចុងក្រោយ បន្ទាប់ពីការចាប់ឆ្នោតដោយការប្រកួតទាំងពីរជើងនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៤ និង ១០ ខែមេសា។
ពួកគេបានដណ្តើមពានរង្វាន់នៅក្របខណ្ឌ Champions League នៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីទទួលជ័យជម្នះក្នុងលទ្ធផល ៣-១ លើ Juventus នៅវគ្គផ្តាច់ព្រ័ត្រ ហើយឥឡូវនេះពួកគេសង្ឃឹមថានឹងអាចលើកពានបានម្តងទៀត ៕
ដោយ៖ Dara Hunii