Klopp ៖ ការវាយបកទម្លាក់ Barce កាលពីថ្ងៃមុនគឺពិសេសជាងបានឈ្នះពានលីគកំពូលអង់គ្លេសទៅទៀត

8371

លោក Jurgen Klopp ចង់ឱ្យក្រុមហង្សក្រហម Liverpool លើកពានលីគកំពូលអង់គ្លេស ( Premier League ) រដូវកាលនេះ  ប៉ុន្តែបើបានលេខ ២ មែនក៏អាចចាត់ទុកថាជោគជ័យដែរ ព្រោះការវាយបកលើក្លឹបខ្លាំងរបស់អេស្ប៉ាញ FC Barcelona ថ្ងៃមុនគឺជាជោគជ័យធំធេងបំផុត ។

នៅថ្ងៃស្អែកនេះការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេសនឹងបិទបញ្ចប់រដូវកាលហើយ ដោយក្រុមទាំងអស់លេងពេលដំណាលគ្នាម៉ោង ៩ យប់ ។ ក្រុម ២ នឹងត្រូវកាត់សេចក្ដីយកជើងឯកគឺ ក្រុមហង្សក្រហម Liverpool ប៉ះក្រុម Watford និង Machester City ស្របពេលប៉ះក្រុម Brighton ។ ក្រុមទាំង ២ បើសិនជាឈ្នះដូចគ្នានោះម្ចាស់ជើងឯកនឹងបានទៅលើក្រុមការពារតំណែងជើងឆ្នាំមុនមេឃខៀវ Manchester City ហើយ ព្រោះមានពិន្ទុលើសក្រុមហង្សក្រហម Liverpool ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ ។

យ៉ាងណាមិញបើមើលទៅលើទម្រង់លេងនាពេលបច្ចុប្បន្ននេះលោក Klopp បានបញ្ជាក់ថា ជាជោគជ័យសម្រាប់ Liverpool ហើយទោះជាមិនបានក្លាយជាជើងឯកក៏ដោយ ។ លោកបន្ដថា ការធ្វើបានល្អនៅក្របខ័ណ្ឌ UEFA Champions League ក៏ដូចជាវាយបកឈ្នះក្រុម Barcelona វិញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺជារឿងពិសេសបំផុត ហើយល្អគ្រប់គ្រាន់ជាងបានជើងឯកលីគអង់គ្លេសទៀត ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី