កំពូលមហាសេដ្ឋីមានផុតលេខ Jeff Bezos បញ្ចេញយាន «Blue Moon» សម្រាប់ចុះចតលើផ្ទៃព្រះច័ន្ទ

46553
  • យាន Lander គំរូមួយមានឈ្មោះថា Blue Moon សម្រាប់បេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ត្រូវបានស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon និងក្រុមហ៊ុនអវកាស Blue Origin លោក Jeff Bezos បើកបង្ហាញជាផ្លូវការក្នុងកម្មវិធីមួយនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឡើងអស់រយៈពេល ៣ ឆ្នាំ ។

    យានអវកាស Blue Moon នឹងអាចចុះទៅជាន់លើផ្ទៃភពអង្គារនៅឆ្នាំ ២០២៤ ខាងមុខនេះ ដោយស្របទៅតាមគោលដៅដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់ឲ្យទីភ្នាក់ងារអវកាស NASA សម្រេចឲ្យបាន ។
    បើតាមលោក Jeff Bezos យានអវកាស Blue Moon នឹងប្រើប្រាស់សារធាតុអ៊ីដ្រូសែនរាវ ធ្វើជាឥន្ធនៈរបស់វា ដែលប្រការនេះ អនុញ្ញាតឲ្យយានអវកាសនេះ អាចបញ្ជូលឥន្ធនៈនៅលើផ្ទៃរបស់ព្រះច័ន្ទផ្ទាល់ តាមរយៈសារធាតុអ៊ីដ្រូសែនរាវ ដែលបានមកពីប្រភពទឹកនៅឋានព្រះច័ន្ទ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី