ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងកម្ដៅបន្ថែមទៀត ស្របពេលដែលអាមេរិកគ្រោងបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅកាន់ទីនោះ

64424
  • ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងរៀបចំបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅដាក់ពង្រាយនៅទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបង្កើនកិច្ចការពារសម្ព័ន្ធមិត្តអាមេរិក ពីការវាយប្រហារណាមួយរបស់ អ៊ីរ៉ង់ ។

    ការបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅកាន់តំបន់មជ្ឈិមបូព៌ាខាងលើ គឺជាការបង្ហាញអំពីសមត្ថភាព ក៏ដូចជាបញ្ចេញសាច់ដុំដាក់អ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោន ថ្មីៗនេះបានរកឃើញថា ទីក្រុងតេហេរ៉ង់ កំពុងត្រៀមអនុវត្តន៍ផែនការសម្ងាត់ ដោយធ្វើការវាយប្រហារមកលើតំបន់យុទ្ធសាស្ត្ររបស់អាមេរិក និងសម្ព័ន្ធមិត្តខ្លួននៅមជ្ឈិ មបូព៌ា ។

    បើតាមក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក ផាទ្រីក សាណាហាន បានសម្រេចបញ្ជូនប្រព័ន្ធការពារគ្រាប់មីស៊ីល USS Arlington Patriot ទៅកាន់ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដើម្បីចូលរួមជាមួយកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែក B-52 ក្នុងប្រតិបត្តិការទប់ទល់ការបង្កហេតុដោយអ៊ីរ៉ង់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី