ប្រមុខការទូតសហរដ្ឋអាមេរិក នឹងជួបពិភាក្សាជាមួយលោក ពូទីន អំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូល

61837
  • ក្រសួងការបរទេសអាមេរិក បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានធ្វើដំណើរ ទស្សនកិច្ចរយៈពេល ០៣ ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី នាសប្តាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី ១២ ដល់ទី ១៤ ខែឧសភា នេះ ។

    បើតាមការគ្រោងទុកនោះ ប្រមុខការទូតអាមេរិករូបនេះ នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ អំពីបញ្ហារវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាអន្តរជាតិក៏ក្តៅគគុកជាច្រើនទៀត ។

    សូមជម្រាបផងដែរថា អ្វីដែលគួរកត់សម្គាល់នោះ ដំណើរទស្សនកិច្ចរបស់លោក ម៉ៃ ប៉ុមប៉េអូ នាសប្តាហ៍នេះ បានកើតមានឡើងក្នុងគ្រាដែលសហរដ្ឋអាមេរិក-រុស្ស៊ី បាននិងកំពុងមានបញ្ហាជាមួយគ្នាជុំវិញបញ្ហាជាច្រើន ដោយក្នុងនោះរួមទាំងបញ្ហាក្នុងប្រទេសស៊ីរី និង វេណេស៊ុយអេឡា ជាពិសេសរឿងអាស្រូវរុស្ស៊ី លូកដៃដំណើរការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ ផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី