
ប្រាកដជាមានទស្សនិកជនមិនតិចនោះទេបានស្គាល់ពីកញ្ញា សុភ័ក្រ កុសុម៉ា ដែលមានទេពកោសល្យពេញខ្លួនដោយមិនត្រឹមតែជាតារាចម្រៀង និងជាពិធីការិនីនោះទេ ថែមទាំងចេះលេងសើចកំប្លែងបង្កើនភាពសប្បាយរីករាយដល់មហាជនថែមទៀតផង ។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នាងមានការចាប់អារម្មណ៍ជាខ្លាំងលើអាជីពសិល្បៈរបស់នាងដែលហាក់នឹងកំពុងកើបលុយលើវិស័យសិល្បៈមិនចាញ់តារាល្បីៗនោះទេ ។ យ៉ាងណាមិញកាលពីថ្មីៗនេះនៅលើបណ្តាញសង្គមមានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីពហុជំនាញល្បីឈ្មោះកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះបទចម្រៀងថ្មីធ្វើឱ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ។
ក្នុងបទចម្រៀងនោះមានចំណងជើងថា «អាចទេ» ជាចម្រៀងបែបមនោសញ្ចេតនាត្រូវចិត្តមិត្តៗយុវវ័យតែម្ដង ។ លើសពីនេះទៅទៀតនោះបទចម្រៀងមួយនេះទើបតែចេញសឹងមិនទាន់បានមួយថ្ងៃផងមានអ្នកចូលទស្សនាខ្ទង់ម៉ឺនដងឯណោះ ៕
តោះស្ដាប់ទាំងអស់គ្នា៖
ដោយ៖ នីតា