ផ្លូវការ!!! ខ្សែការពារល្អបំផុតក្នុងលោក Van Dijk ឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំរដូវកាលនៃ PL

7444

Virgil Van Dijk បាននិយាយថា គេមានកិត្តិយសណាស់ដែលទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃលីគកំពូល អង់គ្លេស បន្ទាប់ពីទទួលបានសំឡេងឆ្នោតពីអ្នកគាំទ្រ ប្រធានក្រុម និងគណកម្មការដែលមានសមាសភាពជាអ្នកជំនាញ ។

ខ្សែការពារកណ្ដាលវ័យ ២៧ ឆ្នាំរូបនេះ គឺជាខ្សែការពារដំបូងគេបំផុតដែលឈ្នះបានពានរង្វាន់នេះ បើគិតត្រឹម Vincent Kompany ដែលបានឈ្នះពាននេះក្នុងរដូវកាល ២០១១/២០១២ ។ បើគិតត្រឹម ៣៧ ប្រកួត Van Dijk ជាផ្នែកមួយនៃប្រព័ន្ធការពារដែលបានជួយរក្សា Clean Steet ចំនួន 20 លើក និងជ័យជម្នះ 29 លើក ហើយពានរង្វាន់មួយនេះគេទទួលបានក្រោយពេលគេទទួលបានពានរង្វាន់ PFA Players’ Player of the Year កាលពីខែមេសា ។

van Dijk បាននិយាយពេលផ្ដល់បទសម្ភាសន៍ឱ្យគេហទំព័រផ្លូវការរបស់លីគកំពូលអង់គ្លេសពេលទទួលបានពានរង្វាន់នេះថា៖ ” ខ្ញុំមានកិត្តិយស និងមានមោទនភាពណាស់ ។ បើគ្មានអ្នកគ្រប់គ្នានៅក្រុមហង្សក្រហម Liverpool អ្នកគាំទ្រ និងមិត្តរួមក្រុមនោះទេ ខ្ញុំមិនអាចទទួលបានពានរង្វាន់មួយនេះទេ ហេតុនេះខ្ញុំត្រូវផ្ដល់គុណសម្បត្តិមួយនេះដល់ពួកគេផងដែរ ។ ខ្ញុំគិតថារដូវកាលលីគកំពូលអង់គ្លេសលើកនេះជារដូវកាលមួយដ៏អស្ចារ្យ ” ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី