អាប៉ិកមួយនេះគ្រាន់តែដើរមើលរឿងសោះ ក្នុងមួយឆ្នាំៗរកចំណូលបានរហូតដល់ខ្ទង់សែនដុល្លារឯណោះ

33459

លោក Christopher Stuckmann បានក្លាយជា YouTuber ដ៏ល្បីឈ្មោះមួយរូបតាមរយៈការបង្ហោះវីដេអូនិយាយពីការវិភាគខ្សែភាពយន្តល្បីៗដែលគាត់បានទស្សនា ។

គិតតាំងពីចាប់ផ្ដើមដំបូងនៅដើមឆ្នាំ ២០១១ រហូតដល់បច្ចុប្បន្ននេះគណនីគេហទំព័រ YouTube របស់លោក Chris ដែលមានឈ្មោះថា Chris Stuckmann មានចំនួនអ្នកជាវជាប្រចាំដល់ជិត ១,៤ លាននាក់ឯណោះ ។ គណនីគេហទំព័រ YouTube របស់លោក Chris មានវីដេអូចំនួន ១ ៣៦១ វីដេអូ ហើយចំនួនចុចមើលមាន ៤១១ លានដង ។

តាមរយៈតួលេខខាងលើនេះគេអាចប៉ាន់ស្មានបានថា ចំណូលប្រចាំខែរបស់ YouTuber សញ្ជាតិអាមេរិករូបនេះ មានចន្លោះពី ១ ៩០០ ដុល្លារទៅ ៣០ ៩០០ ដុល្លារ ។ ឯចំណូលប្រចាំឆ្នាំវិញមានចន្លោះពី ២៣ ២០០ ដុល្លារទៅ ៣៧០ ៥០០ ដុល្លារ ឯណោះ ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី