ស្ដេចលក់!!! បុរសម្នាក់បំបែកកំណត់ត្រាលក់ឡានដាច់បានច្រើនបំផុតនៅក្នុងលោក

29200
  • សារព័ត៌មាន Detroit Free Press បានចុះផ្សាយកាលពីថ្មីៗនេះថា លោក Ali Reda ភ្នាក់ងារលក់មួយរូបនៃហាងលក់រថយន្ត Les Stanford Chevrolet Cadillac ក្នុងទីក្រុង Dearborn រដ្ឋ Michigan បានអាចលក់រថយន្តថ្មីបានចំនួន ១ ៥៣០ គ្រឿង និងរថយន្តចាស់បានចំនួន ៥២ គ្រឿងក្នុងឆ្នាំ ២០១៧ ។

    លោក Ali Reda

    ហាងលក់រថយន្តរបស់ភ្នាក់ងារលក់ខាងលើបានចុះឈ្មោះឱ្យបុគ្គលិករបស់ខ្លួនចូលក្នុងសៀវភៅឯតទគ្គកម្មពិភពលោក ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ។ អាថ៌កំបាំងនៃការលក់បានច្រើនរបស់ Ali Reda គឺធ្វើតាមសៀវភៅឈ្មោះ “How to Sell Everything for the People” និពន្ធដោយលោក Joe Girard ។

    លោក Joe Girard

    លោក Joe Girard ដែលបច្ចុប្បន្នមានវ័យ ៨៩ ឆ្នាំគឺជាអតីតអ្នកកាន់កាប់កំណត់ត្រាលក់រថយន្ត ដោយលក់រថយន្តបានចំនួន ១ ៤២៥ គ្រឿងក្នុងឆ្នាំ ១៩៧៣ ។ ក្នុងរយៈពេល ១៥ ឆ្នាំពោលគិតចាប់ពីឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៧៨ បុរសរូបនេះអាចលក់រថយន្តបានសរុបចំនួនរហូតដល់ ១៣ ០០១ គ្រឿងឯណោះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី