កីឡាករវ័យ ១៦ ឆ្នាំរបស់ថៃម្នាក់ បំបែកកំណត់ត្រាពិសេសៗចំនួន ៦ ដែលស្ទើរមិនគួរឱ្យជឿ

13697

កីឡាករវ័យ ១៦ ឆ្នាំ Suphanat Mueanta ដែលបច្ចុប្បន្នជាសមាជិករបស់ក្លិបជើងឯកលីគកំពូលថៃ ៧ សម័យកាលក្រុម Buriram United កំពុងមានភាពលេចធ្លោខ្លាំងនៅប្រទេសថៃ ។ Suphanat Mueanta ដែលបានចាប់ផ្ដើមអាជីពបាល់ទាត់ជាយុវជនរបស់ក្រុម Buriram កាលពីឆ្នាំ ២០១៦ និងវិវឌ្ឍខ្លួនឡើងមកឈុតធំនៅឆ្នាំ ២០១៨ មកនោះបានប្រើពេលតែ ២ ឆ្នាំ ដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួនជាមួយក្លឹបក៏ដូចជា ជាមួយក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំ ។

ត្រឹមរយៈពេល ២ ឆ្នាំប៉ុណ្ណោះ Suphanat បានបំបែកកំណត់ត្រាដល់ទៅ ៦ ក្នុងនាមជាកីឡាករក្មេងដែលរួមមាន៖
-កីឡាករក្មេងជាងគេដែលបង្ហាញខ្លួនក្នុងលីគកំពូលថៃត្រឹមវ័យ ១៥ ឆ្នាំ ៨ ខែនិង ២២ ថ្ងៃ
-កីឡាករក្មេងជាងគេទាត់បញ្ជូលទីក្នុងលីគកំពូលថៃត្រឹមវ័យ ១៥ ឆ្នាំ ៩ ខែនិង ២៥ ថ្ងៃ
-កីឡាករថៃដែលក្មេងជាងគេមានឱកាសបង្ហាញខ្លួនក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី ១ ប្រចាំទ្វីបអាស៊ី (AFC Champions League) ត្រឹមវ័យ ១៦ ឆ្នាំ ៧ ខែនិង ១១ ថ្ងៃ

-កីឡាករក្មេងជាងគេបង្អស់ទាត់បាល់បញ្ជូលទីក្នុងពានរង្វាន់ AFC U-23 វគ្គជម្រុះត្រឹមវ័យ ១៦ ឆ្នាំ ៧ ខែនិង ២២ ថ្ងៃ
-កីឡាករក្មេងជាងគេបង្អស់ដែលទាត់បាល់បញ្ជូលទីក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី ១ ប្រចាំទ្វីបអាស៊ី (AFC Champions League) ត្រឹមវ័យ ១៦ ឆ្នាំ ៨ ខែនិង ៧ ថ្ងៃ
-កំណត់ត្រាចុងក្រោយ គឺជាកំណត់ត្រាដែលត្រូវបានគេចាត់ទុកថាពិសេសជាងគេក្នុងអាជីពរបស់កីឡាករវ័យក្មេងរូបនេះដោយអាចរកគ្រាប់បាល់ក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី ១ ប្រចាំទ្វីបអាស៊ី (AFC Champions League) ក្នុងនាមជាកីឡាករក្មេងជាងគេបង្អស់ និងមុនគេបង្អស់ បើទោះបីជាមិនអាចជួយក្រុមឱ្យឈ្នះក៏ពិតមែន ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី