មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលព្រមានថា ប្រទេសខ្លួនអាចនឹងរងការវាយប្រហារពីអ៊ីរ៉ង់ ខណៈតំបន់មជ្ឈិមបូព៌ាកំពុងឡើងកម្ដៅ

20247

អ៊ីរ៉ង់ អាចនឹងបើកការវាយប្រហារដោយប្រយោល ឬដោយផ្ទាល់លើ អ៊ីស្រាអែល ប្រសិនបើភាពតានតឹងរវាងសហរដ្ឋអាមេរិក  និង អ៊ីរ៉ង់ នៅតែបន្តកើតមាន នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Yuval Steinitz នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។

បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងតេហេរ៉ង់ កំពុងមានភាពតានតឹងនឹងគ្នាកាន់តែខ្លាំង រហូតដល់ក្រុមអ្នកជំនាញខ្លះយល់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរអាចនឹងផ្ទុះឡើង ស្របពេលដែលអាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង កងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល រូបនេះ មិនបានបញ្ជាក់លម្អិត ថាតើប្រទេសរបស់លោកនឹងចាត់វិធានការដូចម្ដេច បើរឿងបែបនេះកើតឡើងមែននោះ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី