ប្រមុខការទូតបារំាងព្រមានថា ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃភាពចលាចល

13475

ភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងប្រទេសមួយចំនួននាពេលបច្ចុប្បន្ន កំពុងរុញច្រានឱ្យពិភពលោកធ្លាក់ចូលក្នុងភាពចលាចល នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវេស ឡឺ ទ្រីយ៉ុង ។

លោក ហ្សង់-អ៊ីវេស ឡឺ ទ្រីយ៉ុង បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទំនាក់ទំនងរវាងប្រទេសជាច្រើននាពេលបច្ចុប្បន្ន លែងផ្អែកលើកិច្ចសហប្រតិបតិ្តការទៀតហើយ ហើយថា វាគឺផ្អែកលើការប្រជែងកម្លាំងដាក់គ្នាទៅវិញទៅមក ដែលនេះកំពុងរុញច្រានឱ្យពិភពលោកធ្លាក់ចូលក្នុងភាពចលាចល ។

ការកត់សម្គាល់ដូច្នេះរបស់ប្រមុខការទូតបារំាំងរូបនេះ ទំនងជាមានបំណងចង់សំដៅពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន រួមទាំងជាមួយរុស្ស៊ីផងដែរ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី