Ramos មិនគាំទ្រដាច់ខាតសម្រាប់ការនាំយក Pogba មកកាន់ Real Madrid នារដូវកាលថ្មីនេះ

14881
  • ក្លឹបយក្សអេស្ប៉ាញ Real Madrid បានកំពុងធ្វើការសើរើរៀបចំដ៏ធំមួយសម្រាប់សមាសភាពកីឡាកររបស់ពួកគេក្នុងរដូវក្ដៅនេះដោយអ្នកចាត់ការក្លឹបគឺលោក Zinedine Zidane មានការចាប់អារម្មណ៍ចំពោះកីឡាករល្បីៗមួយចំនួនរួចជាស្រេចទៅហើយ ។

    កីឡាករម្នាក់ក្នុងចំណោមកីឡាករដែលអ្នកចាត់ការរូបនេះចាប់អារម្មណ៍គឺកីឡាករ Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United ដែលលោក Zidane ចង់ចុះកុងត្រាទិញមកពង្រឹងតំបន់ខ្សែបម្រើ ។ កីឡាករ Pogba ខ្លួនឯងក៏មានព័ត៌មានថា ចាប់អារម្មណ៍ចង់ប្ដូរមកក្លឹបនេះដែរ នេះបើយោងតាមសម្ដីរបស់គេនាពេលថ្មីៗនេះ ដែលគេបានហៅលោក Zidane បានថាជាអ្នកចាត់ការក្នុងចិត្តរបស់គេ ។

    យ៉ាងណាមិញបើយោងតាមសេចក្ដីរាយការណ៍មួយដែលទើបតែធ្វើឡើងថ្មីៗនេះរបស់សារព័ត៌មាន Diario Gol ប្រធានក្រុមរបស់ក្លិប Real Madrid ខ្សែការពារ Sergio Ramos គឺជាកីឡាករម្នាក់មិនគាំទ្របំណងទិញយកអតីតកីឡាកររបស់ក្លឹប Juventus រូបនេះទេ គឺគេចង់ឱ្យលោក Zidane ទិញកីឡាករ Christian Eriksen ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ជំនួសវិញ ដែលបំណងមួយនេះក៏មានការគាំទ្រពីប្រធានក្លឹបគឺលោក Florentino Perez ផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី