ទាក់ទងអី!! Man Utd អាចនឹងបណ្ដេញលោក Solskjaer ចេញពីតំណែង ប្រសិនបើ Spurs លើកពាន UCL

26795
  • ក្នុងនាមជាអ្នកវិភាគកីឡាថ្មីៗនេះលោក Stan Collymore បានធ្វើការប៉ាន់ស្មានថា ក្លឹបបិសាចក្រហម Manchester United អាចបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងមុនការចាប់ផ្ដើមរដូវកាលថ្មី ទោះជាក្លឹបនេះបានផ្ដល់កុងត្រារយៈពេលយូរក៏ដោយ ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool បានជឿថា បើហង្សក្រហម Liverpool ប្រកួតចាញ់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League អ្នកចាត់ការក្លឹប Manchester United អាចត្រូវបណ្ដេញចេញពីតួនាទីដោយសារលោក Mauricio Pochettino អាចចាប់ផ្ដើមពិចារណាប្ដូរក្លឹបថ្មី ។

    លោក Stan Collymore

    តាមរយៈសារព័ត៌មាន Express លោក Collymore បានលើកឡើងថា៖ ” ក្នុងនាមពួកយើងជាអ្នកវិភាគកីឡា ឬជាអ្នកគាំទ្រការប្រកួតអាចនឹងធូរចិត្តនៅពេលដែលលោក Ole ដឹកនាំក្រុមឈ្នះ ១៧ ប្រកួត ប៉ុន្តែអនុប្រធានក្លឹបគឺលោក Ed Woodward នៅមិនទាន់ស្កប់ចិត្តនោះទេ ។ គេជាមនុស្សដែលត្រូវនិយាយថា ឥឡូវនេះគ្រប់គ្នាកំពុងតែរំភើបចិត្ត Ole អ្នកត្រូវជួយឱ្យពួកយើងជាប់ទៅលេងនៅ Champions League សិនចាំយើងនិយាយគ្នា ។ ប៉ុន្តែពួកគេមិនបានជាប់ទៅលេងនៅ Champions League នោះទេ ។ កាលពីសប្ដាហ៍មុនលោក Mauricio Pochettino បាននិយាយថា បើ Spurs ឈ្នះតំណែងជើងឯក Champions League គាត់ដូចជាមិនមានអ្វីត្រូវធ្វើទៀតនោះទេ ” ។

    លោក Ole Gunnar Solskjaer

    ថ្មីៗនេះលោក Mauricio Pochettino បានទទួលស្គាល់ថា លោកចាប់ផ្ដើមស្រពេចស្រពិលចំពោះអនាគតរបស់លោកនៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដោយបានលើកឡើងថា លោកអាចនឹងប្ដូរក្លឹប ប្រសិនបើ Spurs ឈ្នះតំណែងជើងឯក UEFA Champions League ជាប្រវត្តិសាស្ត្ររបស់ក្លឹប ខណះពួកគេនឹងត្រូវប៉ះវគ្គផ្ដាច់ព្រ័ត្រជាមួយ Liverpool នាថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។

    លោក Mauricio Pochettino

    អ្នកចាត់ការក្រុមមាន់ខ្នាយមាសរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថា៖ ” នេះអាចជាវិធីមួយដ៏ល្អដើម្បីបញ្ចប់ដំណាក់កាលទី ៥ ឆ្នាំ ហើយវិលត្រឡប់ទៅផ្ទះវិញ ។ បើអាចឈ្នះតំណែងជើងឯក Champions League ជាមួយក្រុមមាន់ខ្នាយមាសក្នុងរដូវកាលនេះ ជាមួយនឹងស្ថានភាពនេះខ្ញុំត្រូវគិតថាត្រូវធ្វើអ្វីមួយផ្សេងទៀតនៅពេលខាងមុខ ព្រោះបើចង់ធ្វើឱ្យហេតុការណ៍អស្ចារ្យបែបនេះកើតឡើងម្ដងទៀតអ្នកគិតមើលទៅ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី