រឿងពិត​ទាំង ៣៣​ របស់កីឡាករឆ្នើម Cristiano Ronaldo

35601

ខណៈ​ថ្ងៃ​ទី ០៥​កុម្ភៈ​ ម្សិលមិញ ជា​ថ្ងៃ​ខួប​កំណើត​ឈាន​ចូល​វ័យ​ ៣៣​ ឆ្នាំ​របស់​កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo អត្ថបទ​មួយ​នេះ​នឹង​លើក​ឡើង​ពី​ការ​ពិត​ទាំង ៣៣​​យ៉ាង របស់​កីឡាករ​ព័រទុយហ្គាល់ ដែល​លោក​អ្នក​អាច​មិន​ធ្លាប់​ដឹងពី​មុន​មក។ 

Image result for ronaldo

១.Ronaldo គឺ​ជា​កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ​ទី ២ ក្នុង​លីគ La Liga៖ កីឡាករ​ព័រទុយហ្គាល់​ស៊ុត​ចូល ២៩៤គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២៧៤​ក្នុង​លីគ​មួយ​នេះ។

២.កម្មវិធី​ពីរ​ប៉ុណ្ណោះ​ដែល​ Ronaldo មិន​ដែល​ស៊ុត​ចូល៖ Europa League និង Community Shield។

៣.Ronaldo ស៊ុត​ចូល​ពីរ​គ្រាប់​ក្នុង​មួយ​ប្រកួត ចំនួន ៩៩​លើក​ហើយ៖ ក្នុង​នោះ ៧៣​ដង ជាមួយ Real Madrid, ២៥ដង ជាមួយ Manchester United និង ១ ដង​ជាមួយ Sporting។

៤. Ronaldo ជា​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ជម្រើស​ជាតិ​ព័រទុយហ្គាល់៖ ខ្សែ​ប្រយុទ្ធ​រូប​នេះ ស៊ុត​ចូល ៧៩គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង ១៤៧​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​របស់​ខ្លួន។

៥.ក្លឹប​អេស្ប៉ាញ Sevilla ជា​ក្លឹប ដែល​ Ronaldo ស៊ុត​ចូល​ច្រើន៖ កីឡាករ​ព័រទុយហ្គាល់ ស៊ុត​ចូល​ដល់​ទៅ ២៧​គ្រាប់ ក្នុង​ប្រកួត ១៨​លើក ពេល​ប៉ះ​ជាមួយ Sevilla។

៦. Ronaldo ជា​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Real Madrid៖ ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ ក្លឹប​ចំនួន ៤២១ លើក ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រក​បាន​ដល់​ទៅ ៤២៧ គ្រាប់​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

៧.Gorka Iraizoz ជា​អ្នក​ចាំ​ទី​ដែល Ronaldo ស៊ុត​ចូល​ច្រើន​ជាង​គេ៖ ក្នុង​ជំនួប​ជាមួយ Ronaldo ចំនួន ១៤លើក អ្នក​ចាំទី​រូប​នេះ​របូត​ដល់​ទៅ ១៥​គ្រាប់។
៨. Ronaldo ស៊ុត​ចូល ១៨ គ្រាប់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៖ ក្នុង​បាល់ទាត់​ក្លឹប Ronaldo ធ្លាប់​លេង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន ១៣លើក។

៩. Ronaldo ឈ្នះ​ពាន​រង្វាន់​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​នៅ La Liga ចំនួន ៣​លើក៖ រដូវ​កាល ២០១០/១១, ២០១៣/១៤, និង ២០១៤/១៥។

Image result for ronaldo

១០. Ronaldo ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​លើ​លោក Ballon D’or ចំនួន ៥​លើក។
១១. Ronaldo ជាប់​ឈ្មោះ​ជា​កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង Champions League ចំនួន ៦​លើក។

១២. ស្ថិតិ​ខ្ពស់​បំផុត​ក្នុង​ការ​រក​គ្រាប់​បាល់​ក្នុង​មួយ​រដូវ​កាល​របស់ Ronaldo គឺ ៦១ គ្រាប់ (រដូវ​កាល ២០១៤/១៥)។

១៣.Ronaldo ស៊ុត​ចូល​លើស​ពី ២០​គ្រាប់ ក្នុង ១២​រដូវ​កាល៖ តាំង​ពី​រដូវ​កាល ២០០៦/០៧ មក Ronaldo មិន​ដែល​ស៊ុត​ចូល​តិច​ជាង ២០​គ្រាប់​ទេ ក្នុង​មួយ​រដូវ​កាល។

១៤.Ronaldo ជា​កីឡាករ​ស៊ុត​ចូល​បាល់​ប៉េណាល់ទី​ច្រើន​ជាង​គេ​ក្នុង​លីគ La Liga៖ ក្នុង​ឱកាស​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ចំនួន ៩០​ដង កីឡាករ​ព័រទុយហ្គាល់​ធ្វើ​បាន​សម្រេច​ចំនួន ៧៧​លើក។

១៥.Ronaldo ស៊ុត​បាល់ Freekick ចូល​ចំនួន ៥៣​លើក។

១៦.Ronaldo តែត​បាល់​ចូល​ទី​បាន​ដល់​ទៅ ១០៧​គ្រាប់។

១៧.Ronaldo បង្ហាញ​ខ្លួន​លើក​ដំបូង​បំផុត​ក្នុង​បាល់​ទាត់​អាជីព​ក្នុង​ថ្ងៃ​ទី ១៤ សីហាឆ្នាំ ២០០២៖ ពេល​នោះ Ronaldo ទើប​តែ​អាយុ ១៧​ឆ្នាំ លេង​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Sporting ក្នុង​ប្រកួត​ Champions League ជាមួយ​ក្លឹប Inter Milan។

១៨.Ronaldo ជា​កីឡាករ​​ដែល​រក​បាន ១០០គ្រាប់​មុន​គេ ក្នុង​ Champions League។

១៩.Ronaldo ជា​កីឡាករ​ដែល​ស៊ុត​ចូល​ទី​ក្នុង​ប្រកួត​ជាប់ៗ​គ្នា​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ Real Madrid៖ ក្នុង​រដូវ​កាល ២០១៤/១៥ កីឡាករ​ព័រទុយហ្គាល់ ស៊ុត​ចូល​ទី​ចំនួន ១៩គ្រាប់ ក្នុង​១០​ប្រកួត La Liga ​ជាប់ៗ​គ្នា។

២០.Ronaldo បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​អាយុ ១៧​ឆ្នាំ។

Image result for ronaldo

២១.Ronaldo ស៊ុត​ចូល​ ៥​គ្រាប់​ក្នុង​មួយ​ប្រកួត​ចំនួន ២​ដង៖ មួយ​ពេល​ប៉ះ​ជាមួយ Granada និង​មួយ​ទៀត​ជាមួយ Espanyol។

២២.Ronaldo ស៊ុត​ចូល​ទី​ដោយ​ប្រើ​ជើង​ស្ដាំ​ចំនួន ៣៣១​គ្រាប់។

២៣.Ronaldo លេង​ប៉ះ​ជាមួយ Lionel Messi ចំនួន ៣៤​លើក។

២៤.Ronaldo បាន​កាត​ក្រហម​ចំនួន ៦​លើក។

២៥.Ronaldo ធ្លាប់​ពាក់​អាវ​លេខ ៧, ៩, ១៧ និង ២៨ ក្នុង​អាជីព​របស់​ខ្លួន។

២៦.Karim Benzema ជា​កីឡាករ​ដែល Ronaldo លេង​ក្នុង​ប្រកួត​ជាមួយ​ច្រើន​ជាង​គេ (៣២៩ប្រកួត)។

២៧.Ronaldo ស៊ុត​ចូល​ទី​គ្រាប់​ដំបូង​បំផុត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៧ តុលា ឆ្នាំ ២០០២ ពេល​ប៉ះ​ជាមួយ​ក្លឹប Moreirense។

២៨.Ronaldo លេង​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ/គ្រូ​បង្វឹក​ចំនួន ១០​នាក់​ហើយ​ គិត​មក​ទល់​ពេល​នេះ។

២៩.Ronaldo ស៊ុត​ចូល​ទី​ក្នុង ១១​ប្រកួត​ជាប់ៗ​គ្នា (គ្រប់​កម្មវិធី​ទាំង​អស់)៖ នៅ​ក្នុង​រដូវ​កាល ២០១៣/១៤ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ស៊ុត​ចូល​ក្នុង ១១​ប្រកួត​ជាប់ៗ​គ្នា។ ក្នុង​អំឡុង​ពេល​នោះ Ronaldo រក​បាន ១៥​គ្រាប់។

៣០.Ronaldo ឈ្នះ​ពាន​ធំៗ​សរុប​ចំនួន ១២ ហើយ​ជាមួយ​បណ្ដា​ក្លឹប​របស់​ខ្លួន។

៣១.ប្រកួត​ដែល​ Ronaldo លេង ហើយ​ឈ្នះ​ច្រើន​គ្រាប់​ជាង​គេ​គឺ ការ​ប្រកួត​ជាមួយ Rayo Vallecano នា​ថ្ងៃ​ទី ២០ ធ្នូ ឆ្នាំ ២០១៥ ដែល​ពេល​នោះ Real Madrid ឈ្នះ​ក្នុង​លទ្ធផល​ ១០​ទល់​នឹង ២ (Ronaldo ខ្លួន​ឯង ស៊ុត​ចូល​ ២​គ្រាប់​ក្នុង​ប្រកួត​នេះ)។

៣២.Ronaldo ស៊ុត​ចូល​ច្រើន​ជាង​គេ​បង្អស់ ក្នុង​មួយ​រដូវ​កាល Champions League៖ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ស៊ុត​ចូល​ដល់​ទៅ ១៧​គ្រាប់ ក្នុង​រដូវ​កាល Champions League ២០១៣/២០១៤។

៣៣.គិត​មក​ទល់​ពេល​នេះ Ronaldo លេង​ប៉ះ​ជាមួយ ១២៨​ក្រុម​ហើយ តាំង​ពី​បង្ហាញ​ខ្លួន​ក្នុង​បាល់ទាត់​អាជីព​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០០២​មក ។

ដោយ៖ តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី