លោក ដូណាល់ ត្រាំ អះអាងថា ខ្លួននឹងជួបជាមួយមេដឹកនំារុស្ស៊ី និងចិន ក្នុងអំឡុងកិច្ចប្រជុំ G20 នាខាងមុខនេះ

22579
  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកអាចនឹងជួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នាខែមិថុនាខាងមុខនេះ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលគ្រោងរៀបចំឡើងក្នុងទីក្រុង Osaka ប្រទេសជប៉ុន នាចុងខែមិថុនាខាងមុខនេះ ។

    ពាក់ព័ន្ធនឹងជំនួបលោក ស៊ី ជិនពីង លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា៖ ” រឿងនេះអាចនឹងកើតឡើង…ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថា ខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ…ហើយខ្ញុំគិតថា វានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា ” ។

    សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា ការឡើងពន្ធដល់ ១០ ភាគរយ ដល់ ២០ ភាគរយ និងដល់ ២៥ ភាគរយទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់សហរដ្ឋអាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី ០១ ខែមិថុនា ខាងមុខនេះ ស្របពេលផលិតផលសរុបប្រមាណ ៥,៤១០ មុខរបស់ទីក្រុងវ៉ាស៊ីនតោន ដែលត្រូវនាំចូលមកកាន់ប្រទេសចិនក៏នឹងរងការប៉ះពាល់ពីចំណាត់ការនេះដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី