វៀតណាម រកចំណូលបានជាង ៣ ពាន់លានដុល្លារពីការនាំចេញឈើ ៤ ខែគិតត្រឹមដើមឆ្នាំ ២០១៩ នេះ

47851
  • សារព័ត៌មានចិនហ្ស៊ីនហួរបានចេញផ្សាយថា អំឡុងរយៈពេល ០៤ ខែដំបូងនៃឆ្នាំ ២០១៩ មកនេះ អត្រានៃការនាំចេញឈើរបស់វៀតណាមបានកើនឡើង ១៧.៨ ភាគរយ ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ ២០១៨ ហើយវៀតណាមរកចំណូលបានដល់ទៅ ៣.១ ពាន់លានដុល្លារ ក្នុងពេល ៤ ខែនេះ ។

    សមាគមផលិតផលឈើវៀតណាមថា ក្នុងខែមេសាតែឯងប៉ុណ្ណោះ វៀតណាមទទួលបានចំណូលប្រមាណជា ៨៥០ លានដុល្លារ ពីការលក់ឈើ និងផលិតផលធ្វើពីឈើចេញទៅក្រៅប្រទេស ដោយអ្នកទទួលនាំចូលធំៗជាងគេគឺរួមមានដូចជា សហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ។

    កាលពីឆ្នាំ ២០១៨ វៀតណាមរកចំណូលបានដល់ទៅ ៩ ពាន់លានដុល្លារ ពីការនាំចេញឈើទៅក្រៅប្រទេស ដែលប្រាក់ចំណូលនេះបានកើនឡើង ១៥ ភាគរយ បើធៀបជាមួយឆ្នាំ ២០១៧ ។ បច្ចុប្បន្ន វៀតណាមមានសហគ្រាសកែច្នៃឈើចំនួន ៤៧០០ កន្លែង ដែលភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេស ហើយក្នុងចំណោមនោះ ១៩០០ សហគ្រាស មានជំនាញខាងបង្កើតផលិតផលធ្វើពីឈើសម្រាប់នាំចេញតែម្តង ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី