លេងធម៌ក្ដៅហើយ!!! Zidane ត្រៀមវ៉ៃចេញកីឡាករពាក់កណ្ដាលក្លឹបដើម្បីប្រមូលលុយទិញកីឡាករថ្មី

5742

អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane កំពុងរៀបចំផែនការរុះរើក្លឹប Real Madrid ក្នុងលក្ខណះទ្រង់ទ្រាយធំដោយត្រៀមវ៉ៃចេញកីឡាករចំនួន ១៤ នាក់ក្នុងរដូវក្ដៅខាងមុខ បន្ទាប់ពីក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានជួបរដូវកាលដ៏អាក្រក់បំផុត ។

កាលពីពេលថ្មីៗកន្លងទៅនេះគូរប្រកួតប្រជែងជូចត់បំផុតរបស់ Real Madrid គឺក្រុមអ្នកមានបុណ្យ FC Barcelona បានដាក់កីឡាករ ១០ នាក់ក្នុងបញ្ជីលក់ចេញនារដូវក្ដៅខាងមុខនេះ ខណះក្លិប Real Madrid ក៏ត្រៀមលក់កីឡាករជាង ១០ នាក់ផងដែរ ។ អធិរាជស Real Madrid បង្ហាញទម្រង់លេងអន់បំផុតក្នុងរយះពេល ២០ ឆ្នាំចុងក្រោយនេះទាំងពានក្នុងស្រុកនិងនៅតំបន់អឺរ៉ុប ដោយក្នុងនោះធ្លាប់ពីក្របខ័ណ្ឌ UEFA Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ និងគ្មានបានឈ្នះពានអ្វីទាល់តែសោះក្នុងរដូវកាល ២០១៨/២០១៩ នេះ ។

លោក Zidane ដែលបានវិលមកដឹកនាំ Real Madrid សារជាថ្មីនេះបានសង្ឃឹមថានឹងអាចនាំយកខ្សែបម្រើឆ្នើម Eden Hazard កីឡាករ Paul Pogba និងកីឡាករ Luka Jovic មកជួយពង្រឹងក្លឹបឡើងវិញ ស្របពេលដែលកីឡាករមួយចំនួនត្រូវស្ថិតនៅក្នុងបញ្ជីលក់ចេញដូចគ្នា ដូចជាអ្នកចាំទី Keylor Navas ,  James Rodriguez និងកីឡាករ Gareth Bale ជាដើម ។ Navas ធ្លាប់បាននិយាយថារដូវកាល ២០១៩/២០ គេមិនចង់នៅ Real Madrid បានទៀតទេ គេចង់ស្វែងរកក្លឹបថ្មីដូច្នេះអ្នកចាំទី Andriy Lunin និង Luca Zidane ត្រូវស្ថិតជាជម្រើសបន្ទាប់ពីអ្នកចាំទី Thibaut Courtois ។

ខណះកីឡាករបាល់ទាត់ឆ្នើមៗទាំង ១៤ រូបដែលស្ថិតនៅក្នុងបញ្ជីវ៉ៃចេញរបស់ក្លឹប Real Madrid នារដូវកាលក្ដៅនេះរួមមានដូចជា៖ Keylor Navas, Jesus Vallejo, Theo Hernandez, Sergio Reguilon, Dani Ceballos, Marcos Llorente, Mateo Kovacic, James Rodriguez, Martin Odegaard, Oscar Rodriguez, Gareth Bale, Lucas Vazquez, Brahim Diaz, Mariano Diaz ជាដើម ៕

ដោយ៖ តារា

ប្រភព :
Dailymail
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី