ម្ចាស់បទ Shape Of You បានចាកចេញពីកម្ពុជាហើយ ដោយបន្សល់ទុកពាក្យសរសើរដ៏មានអត្ថន័យមួយឃ្លា

10999

កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងដ៏ល្បីឈ្មោះរបស់អង់គ្លេសលោក Ed Sheeran បានមកលំហែអារម្មណ៍នៅខេត្តសៀមរាប ក្រោយពីបញ្ចប់ការប្រគំតន្ត្រ ក្នុងបណ្ដាប្រទេសអាស៊ីជាច្រើនរួចមក ។ មកកម្សាន្តនៅទឹកដីអង្គរ ជាលើកដំបូងម្ចាស់បទ “Shape Of You” រូបនេះបានសប្បាយមួយអស់ដៃជាមួយនឹងអ្នកគាំទ្រនៅកម្ពុជា ដោយសង្កេតឃើញតាមរយៈវីដេអូដែលលោកបានបង្ហោះចូលក្នុង Instagram Stories របស់ខ្លួន ។

ក្រោយពីបញ្ចប់ដំណើរកម្សាន្តនេះលោក Ed Sheeran ក៏បានបង្ហោះរូបភាពមួយសន្លឹកអរគុណដល់អ្នកដែលចូលរួមក្នុងការប្រគំតន្ត្រីនៅអាស៊ីរបស់ខ្លួន និងរៀបរាប់បទពិសោធន៍នៃការកម្សាន្តនៅខេត្តសៀមរាបផងដែរ ។ លើ Instagram របស់តារាចម្រៀងរូបនេះមានសរសេរបែបនេះថា៖ ” ខ្ញុំបានទៅកាន់ប្រទេសកម្ពុជាមួយសប្ដាហ៍ក្រោយពីការប្រគំតន្ត្រីបានបញ្ចប់ និងមានពេលវេលាដ៏ល្អក្នុងប្រទេសនេះ ។ វប្បធម៌ ម្ហូបអាហារ ប្រជាជនក្នុងប្រទេសនេះគឺមានភាពខុសប្លែក ។ អរគុណច្រើនដែលស្វាគមន៍ខ្ញុំយ៉ាងដិតដល់ ” ។

សូមបញ្ជាក់ផងដែរថា ម្ចាស់បទ “Perfect” រូបនេះបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញហើយដើម្បីបញ្ចប់ការប្រគំតន្ត្រីនៅអឺរ៉ុប ដែលជាចុងបញ្ចប់នៃការប្រគំតន្ត្រីពិភពលោកឈ្មោះថា “Divide” របស់ខ្លួន ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី