ញ៉ាក់សាច់! វៀតណាម ប្រៀបដូចជានាគដុសស្លាប បើកីឡាករកូនកាត់ទាំង ៣ រូបនេះមកចូលរួមជាមួយ

39745
  • ក្រុមជម្រើសជាតិនាគមាស វៀតណាម កំពុងតែព្យាយាមបញ្ចុះបញ្ចូលកីឡាករឆ្នើមៗដែលជាកូនកាត់បរទេសចំនួន ៣ រូបដែលកំពុងប្រកបអាជីពនៅក្រៅស្រុកឱ្យចូលរួមក្នុងក្រុមជម្រើសជាតិវៀតណាមនាពេលខាងនេះ ។

    Filip Nguyen

    កីឡាករកូនកាត់បរទេសទាំង ៣ រូបនោះរួមមានអ្នកចាំទី Filip Nguyen ( កូនកាត់វៀតណាម – ឆេក ) លេងឱ្យក្លិប Slovan Liberec, ខ្សែប្រយុទ្ធ Alexander Dang ( កូនកាត់វៀតណាម – ន័រវែស ) លេងឱ្យក្លិប Nest-Sotra Fotball និងខ្សែការពារ Jason Quang Vinh Pendant ( កូនកាត់វៀតណាម – បារាំង ) លេងឱ្យក្លិប Sochaux FC ខណះវៀតណាមមានមហិច្ឆតាចង់ក្លាយជាស្ដេចបាល់ទាត់នៅតំបន់អាស៊ីនាពេលអនាគត ។

    Alexander Dang

    គួរបញ្ជាក់ឱ្យដឹងផងដែរថា កីឡាករទាំង ៣ រូបនេះមានព័ត៌មានល្ហៀងៗមកថាមានកីឡាករ ២ រូបហើយដែលចង់មកលេងឱ្យជម្រើសជាតិវៀតណាម ម្យ៉ាងវិញទៀតតម្លៃខ្លួនរបស់ពួកគេទាំង ៣ គឺមានតម្លៃលើសកីឡាករជម្រើសជាតិវៀតណាមទាំង ១១ នាក់ក្នុងតារាងទៅទៀត ដោយកីឡាករទាំង ៣ រូបខាងលើនេះបើបូកចូលគ្នានឹងមានតម្លៃខ្លួនលើស ១ លានដុល្លារឯណោះ ៕

    Jason Quang Vinh Pendant

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី