ឯ.ឧ ស សុខា ថា ក្រសួងនឹងបង្កើតសមាគមន៍កីឡារសកលវិទ្យាល័យ នាពេលខាងមុខ ដើម្បីបំផុសឲ្យមានសកម្មភាពផុសផុលឡើងវិញ

26501
  • ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងធ្វើការចងក្រងបង្កើតជាសមាគមន៍កីឡានិស្សិតសកលវិទ្យាល័យមួយនៅពេលខាងមុខនេះ ដើម្បីឲ្យកីឡាមានសកម្មភាពតាមសកលវិទ្យាល័យមានសភាពផុសផុលឡើងវិញ ខណៈដែលមួយរយៈកាលកន្លងមកនេះ ការប្រកួតធំៗដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា ស្ទើតែមិនមានសកលវិទ្យាល័យចូលរួម នេះជាការបង្ហើបរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នៅក្នុងឪកាសបិទការប្រកួតកីឡាសិស្សបឋមសិក្សា កាលពីពេលថ្មីៗកន្លងទៅ ។

    ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ការបង្កើតសមាគមន៍នេះ ក្រសួងមានគោលបំណងឲ្យសកលវិទ្យាល័យទាំងអស់ចូលជាសមាជិក ដើម្បីបង្កើតជាព្រឹត្តិការណ៍ប្រកួតជារៀងរាល់ឆ្នាំ និងឲ្យមានការចូលរួមផុសផុលកាន់តែច្រើន ព្រោះថា បើមិនប្រមូលផ្តុំនោះទេ សកលវិទ្យាល័យនីមួយៗដើរបែកចេញពីគ្នា គ្មានការចូលរួម ហើយធនធានកីឡាក្នុងសកលវិទ្យាល័យក៍គ្មានដែរ ។

    ឯកឧត្តម ស សុខា បញ្ជាក់ទៀតថា គម្រោងប្រមូលផ្តុំចងក្រងបង្កើតសមាគមន៍កីឡាសកលវិទ្យាល័យ និងលេចចេញជារូបរាងនៅពេលខាងមុខនេះ ហើយសកលវិទ្យាល័យទាំងអស់ និងមានឈ្មោះជាសមាជិកត្រូវមានភារកិច្ចដឹកនាំអត្តពលិកខ្លួនចូលរួមប្រកួតគ្រប់រដូវកាល ។ ការធ្វើបែបនេះ និងធ្វើឲ្យកីឡា នៅក្នុងសកលវិទ្យាល័យរីកចំរើន និងមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលខាងមុខ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី