
ក្លិបបិសាចក្រហម Manchester United បានបង្ហាញឯកសណ្ឋានឈុតនៅក្នុងដីសម្រាប់រដូវកាលថ្មី ២០១៩/២០២០ ខាងមុខនេះ ដែលផលិតឡើងដោយក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បី Adidas ។
ឈុតឯកសណ្ឋានក្នុងដីសម្រាប់រដូវកាលថ្មីនាពេលខាងមុខនេះ វាមិនសូវមានអ្វីអាប់ដេតច្រើនខុសពីឈុតកាលពីរដូវកាលចាស់ ២០១៨/២០១៩ ប៉ុន្មាននោះទេ នៅតែប្រើប្រាស់ពណ៌ក្រហមដែលជាពណ៌តំណាងឱ្យក្លឹបដដែល ។ ប៉ុន្តែគ្រាន់តែត្រូវបានគេមើលឃើញថាឈុតអ្នកចាំទីសម្រាប់រដូវកាលថ្មីនេះគឺយកគំរូរតាមឈុតអ្នកចាំទីកាលពីរដូវកាល ១៩៩៨/១៩៩៩ ដែលជារដូវកាលដ៏ជោគជ័យបំផុតរបស់ក្លឹបបិសាចក្រហម Manchester United ។
សូមបញ្ជាក់ផងដែរថា ក្រុមរបស់លោក Ole Gunnar Solskjaer បានបញ្ចប់រដូវកាល ២០១៨/២០១៩ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេស ( ក្របខ័ណ្ឌ Premier League ) ត្រឹមចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមក្រុមប្រកួតប្រជែង ២០ ក្លឹប ខណះ Manchester United នារដូវកាលថ្មីខាងមុខនេះនឹងគ្មានវត្តមាននៅក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលអឺរ៉ុប ( UEFA Champions League ) នោះឡើយ ៕
ឈុតអ្នកចាំទីរដូវកាលថ្មី
ឈុតអ្នកចាំទីរដូវកាល ១៩៩៨/១៩៩៩
ដោយ៖ តារា