
ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌាលោក Ranjivit Singh បានបាននិយាយថា ក្នុងរយៈពេលជាង ៧០ ថ្ងៃកន្លងមកនេះស្មាតហ្វូនត្រកូល A របស់ក្រុមហ៊ុន Samsung អាចលក់បានជាង ៥ លានគ្រឿងដែលអាចបង្កើតចំណូលបាន ១ ពាន់លានដុល្លារឯណោះ ។
វាមានចាប់ពីម៉ូដែលទូរស័ព្ទ Galaxy A10 ដល់ទូរស័ព្ទ Galaxy A80 ដែលមានតម្លៃចន្លោះពី ៧៥ ដុល្លារទៅ ៤១១ ដុល្លារជាតម្លៃលក់នៅប្រទេសឥណ្ឌា ។ សរុបទៅក្រុមហ៊ុន Samsung បានរំពឹងថា ស្មាតហ្វូនត្រកូលនេះនឹងអាចជួយរកចំណូលបាន ៤ ពាន់លានដុល្លារនៅឆ្នាំនេះ ។ Samsung ធ្លាប់ជាក្រុមហ៊ុនស្មាតហ្វូនធំមួយនៅប្រទេសឥណ្ឌា ។ បើផ្អែកតាមទិន្នន័យចុងក្រោយរបស់ក្រុមហ៊ុន Xiaomi ជាក្រុមហ៊ុនឈរលេខមួយនៅត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ ខណៈដែលក្រុមហ៊ុន Samsung ឈរលេខ ២ ដោយមានទីផ្សារ ២៣% (ថយចុះ ៤,៨% ធៀបនឹងឆ្នាំមុន) ៕
ដោយ៖ បូណា