ញ៉ាក់សាច់!!! ដឹងអត់ថា រោងចក្រផលិតរថយន្ដរបស់វៀតណាម ទំនើបមិនចាញ់ក្រុមហ៊ុនល្បីៗប៉ុន្មាននោះទេ

11736

រោងចក្រផលិតរថយន្តម៉ាក VinFast របស់សម្ព័ន្ធ Vingroup វៀតណាម នឹងចាប់ផ្ដើមដំណើរការផលិតជាផ្លូវការ នៅខែមិថុនា ឆ្នាំ ២០១៩ នេះ ដែលលឿនជាងការរំពឹងទុក ២ ខែឯណោះ ។

ទិដ្ឋភាពខាងក្នុងនៃរោងចក្រផលិតរថយន្តដ៏ធំរបស់វៀតណាម​ បានបើកបង្ហាញឱ្យសាធារណជនបានឃើញអំពីដំណើរការផលិតថា មានស្តង់ដារខ្ពស់បំផុតថែមទាំងទំនើបមិនចាញ់រោងចក្រផលិតរថយន្តល្បីៗដទៃទៀតឡើយ ។ រោងចក្រផលិតរថយន្ត VinFast បានប្រើពេល ២១ ខែលើការសាងសង់លើផ្ទៃដីទំហំ ៣៣៥ ហិកតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Dinh Vu នៃភាគខាងជើងទីក្រុង Hai Phong ។ ចំពោះដំណាក់កាលដំបូងរំពឹងថា នឹងអាចផលិតរថយន្តបានចំនួន ២៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយដំណាក់កាលទីពីរ (ឆ្នាំ ២០២៥) នឹងបង្កើនគោលដៅដល់ ៥០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។

រោងចក្រផលិតនេះមានចែកចេញជា ៥ ផ្នែកសំខាន់ៗក្នុងនោះរួមមានផ្នែកតម្រៀបគ្រឿងសម្រាប់ដំឡើង, ផ្នែកផ្សារ, ផ្នែកបាញ់ពណ៌, ផ្នែកដំឡើងម៉ាស៊ីន និងផ្នែកដំឡើងគ្រោងឆ្អឹងបញ្ចូលគ្នា ដោយសម្ភារៈភាគច្រើននាំចូលពីអឺរ៉ុប ។  VinFast បានប្រកាសចេញរថយន្តម៉ូដែល Lux A2.0 , Lux SA2.0 និង VinFast Vadil កាលពីឆ្នាំ ២០១៨ កន្លងទៅ ដោយរំពឹងថា នឹងចេញលក់លើទីផ្សារក្នុង ស្រុកនៅត្រីមាសទីពីរ ឬត្រីមាសទីបី ឆ្នាំ ២០១៩ នេះ ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី