
សហព័ន្ធកីឡាបាល់ទាត់ថៃ បានប្រកាសកាលពីពេលថ្មីៗនេះថា ពានរង្វាន់ King Cup ឆ្នាំ ២០១៩ នឹងរៀបចំឡើងចាប់ពីថ្ងៃទី ០៥ ដល់់ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ដោយម្ចាស់ផ្ទះថៃ បានអញ្ជើញប្រទេសចំនួន ៤ មកចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់នេះ នោះរួមមាន វៀតណាម ឥណ្ឌា ការ៉ាកាវ និង ថៃ ខ្លួនឯងផ្ទាល់ ។
លើសពីនេះទៅទៀតសហព័ន្ធកីឡាបាល់ទាត់ថៃបានបញ្ជាក់ថា ថៃនឹងមិនប្រើប្រាស់កីឡដ្ឋានជាតិរបស់ពួកគេនោះទេ (Rajamangala ពហុកីឡដ្ឋាន) ពោលគឺការរៀបចំដណ្ដើមពានរង្វាន់ King Cup ឆ្នាំ ២០១៩ នេះ ពួកគេនឹងប្រើប្រាស់កីឡដ្ឋានរបស់ក្លិបធំៗចំនួន ៣ នៅខេត្ត ៣ ផ្សេងគ្នាជំនួសវិញដែលកីឡដ្ឋានទាំងនោះរួមមាន៖
១/ កីឡដ្ឋាន Chang Arena របស់ក្លិប Buriram United ផ្ទុកអ្នកទស្សនាបានចំនួន ៣២,៦០០ នាក់
២/ កីឡដ្ឋាន Mitr Phol របស់ក្លិប Ratchaburi Mitr Phol FC ផ្ទុកអ្នកទស្សនាបានចំនួន ១២,០០០ នាក់
៣/ កីឡដ្ឋាន Suphan Buri របស់ក្លិប Suphanburi FC ផ្ទុកអ្នកទស្សនាបានចំនួន ២៥,០០០ នាក់
តើ King Cup ឆ្នាំ ២០១៩ នេះ លោកអ្នកគិតថា ប្រទេសណានឹងក្លាយជាម្ចាស់ជើងឯក ថៃ វៀតណាម ឥណ្ឌា ឬ ការ៉ាកាវ ?
ដោយ៖ តារា