ក្ដៅៗ!! Real Madrid ទិញបានតារាជើងស៊ុតវ័យក្មេង Luka Jovic ហើយក្នុងតម្លៃជាង ៦៧ លានដុល្លារ

10998
  • ខ្សែប្រយុទ្ធវ័យក្មេង Luka Jovic បានបំពេញលក្ខខ័ណ្ឌរួចរាល់ជាស្ថាពរហើយក្នុងតម្លៃខ្លួន ៥២,៤ លានផោន ក្នុងការផ្ទេរទៅកាន់ក្លិបអធិរាជស Real Madrid ពីក្លឹបយក្សរបស់អាល្លឺម៉ង់ Eintracht Frankfurt ។

    កីឡាករសញ្ជាតិស៊ែបវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនក្នុងនាមជាកីឡាករខ្ចីជើងនៅក្រុម Eintracht Frankfurt រដូវកាលនេះ ។ ក្រោយខ្ចីជើងពីររដូវកាល និងក្រោមលក្ខខណ្ឌទិញផ្ដាច់ក្រុងត្រា Eintracht Frankfurt ទើបតែទិញយក Jovic ជាផ្លូវការពីក្រុម Benfica នៅរដូវក្ដៅនេះប៉ុណ្ណោះ ខណះបន្ទាប់ពីទិញដាច់ភ្លាមក៏លក់ឱ្យ Real Madrid តែម្ដង ។

    តាមរបាយការណ៍បានឱ្យដឹងថា Real Madrid នឹងផ្ដល់កុងត្រាដល់ Luka Jovic រយៈពេល ៥ ឆ្នាំ ហើយការនាំកីឡាករវ័យក្មេងនេះចូល គឺដើម្បីរៀបចំក្រុមឡើងវិញ និងជួយតំបន់ប្រយុទ្ធខាងលើដែលកំពុងខ្វះអ្នករកគ្រាប់បាល់ បន្ទាប់ពី Ronaldo ចាកចេញ ។ សម្រាប់រដូវកាលនេះ Jovic រកបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតគិតគ្រប់ការប្រកួតទាំងអស់ និងជួយឱ្យ Frankfurt ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន UEFA Europa League ថែមទៀតផង ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី