សុទ្ធតែថ្នាក់ដឹកនាំប្រទេស និងតារាល្បីៗជួរមុខ អញ្ជើញចូលរួមមង្គលការ ឱក សុគន្ធកញ្ញា កាលពីយប់មិញ

39154
  • ពិធីមង្គលជ័យរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចប់ដោយជោគជ័យតារាស្រីបានក្លាយជាប្អូនថ្លៃថៅកែ ហង្សមាស ពេញសិទ្ធិ បន្ទាប់ពីយប់មិញ វេលាដែលភ្ញៀវកិត្តិយសលំដាប់ៗរបស់នាងមានទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមិត្តសិល្បៈជាច្រើនបានចូលរួមអបអរថ្ងៃពិសេសរបស់នាង ។

    ក្រៅពីថ្នាក់ដឹកនាំប្រទេស និងមន្ត្រីកំពូលៗមួយចំនួនមិត្តរួមអាជីពរបស់ កញ្ញា ភាគច្រើនជាតារាជួរមុខបានបង្ហាញវត្តមានព្រមគ្នាជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតរៀងៗខ្លួនញុំាងឱ្យពិធីកាន់តែអធិកអធម ។ វត្តមាននៅយប់មិញនេះគេឃើញមាន សុគន្ធ និសា និងស្វាមី , គង់ ចាន់ស្រីមុំ និងស្វាមី , ខាន់ជេមស៍ , នីរតនានិងភរិយា , គឹម លីហ្សា , មាន សូនីតា និងសុខ ពិសី , នាយ កុយ , នីកូ ជាដើមសុទ្ធសឹងតែបង្ហាញវត្តមានក្នុងពិធីមង្គលជ័យនេះទាំងអស់ ។

    លើកលែងតែតារាល្បី ២ ដួងប៉ុណ្ណោះ គឺលោក ព្រាប សុវត្ថិ និង មាស សុខសោភា ដែលគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំងជាមួយនឹងកូនក្រមុំនោះ បានអវត្តមានដោយសារតែពួកគេកំពុងជាប់បេសកកម្មនៅបរទេស ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី