
Calciomercato បានរាយការណ៍កាលពីថ្ងៃចន្ទថា Napoli ចង់ចុះហត្ថលេខាលើខ្សែការពាររបស់ Arsenal គឺកីឡាករ Hector Bellerin ។
ក្រុម Juventus និងក្លឹប Barcelona ក៏ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីប្រកួតប្រជែងសម្រាប់កីឡាករអេស្ប៉ាញនេះផងដែរ ។ កាលពីសប្តាហ៍មុនវាត្រូវបានគេរាយការណ៍ថាក្រុមកាំភ្លើងធំបានត្រៀមខ្លួនរួចរាល់ក្នុងការលក់អតីតកីឡាករ La Masia ក្នុងតម្លៃ ៥០ លានផោន។
បច្ចុប្បន្នក្លឹប Barcelona មានខ្សែការពារស្ដាំពីរនាក់គឺកីឡាករ Sergi Roberto និង Nelson Semedo ។ កីឡាកររូបនេះត្រូវបានគេថាត្រូវតស៊ូដើម្បីបង្កើតខ្លួនយ៉ាងរឹងមាំនៅក្នុងការចាប់ផ្តើមជាមួយនឹងជម្រើស ១១ នាក់ដំបូងរបស់ក្លឹប Catalans នេះ ៕
ដោយ៖ Dara Hunii