ក្រុមហ៊ុន Lamborghini ចង់ផលិតរថយន្តប្រភេទ SUV ដែលមានល្បឿនលឿនបំផុតនៅក្នុងលោក

26284
  • រថយន្ត Lamborghini Urus គឺជារថយន្តប្រភេទ SUV មានល្បឿនលឿនបំផុតមួយលើលោកស្រាប់ទៅហើយ ប៉ុន្តែបើយោងតាមគេហទំព័រ Motor Trend បានឱ្យដឹងថា រថយន្ត Urus ប្រភេទកម្លាំងខ្លាំង High-Performance កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយអាចនឹងមកដល់ក្នុងរយៈពេល ២ ឆ្នាំទៀត ។

    រថយន្ត Lamborghini Urus

    ទោះបីជាយ៉ាងណាក៏ដោយប្រភពមិនបានបង្ហាញលម្អិតពីកម្លាំងរបស់វាឡើយ ។ គួរឱ្យដឹងថា រថយន្ត Urus ប្រភេទធម្មតាប្រើម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbocharged ទំហំ ៨ ស៊ីឡាំងដែលបង្កើតកម្លាំងបាន ៦៤១ សេះ និងកម្លាំងបង្វិល ៦២៧ ហើយ ប្រើប្រអប់លេខអូតូ ៨ វគ្គ ។

    រថយន្ត Bentley Bentayga Speed

    សូមបញ្ជាក់ថា រថយន្ត Bentley Bentayga Speed បច្ចុប្បន្នកំពុងកាន់កាប់តំណែង SUV ដែលល្បឿនលឿនបំផុតលើពិភពលោក ដោយបានបំពាក់ម៉ាស៊ីនចំណុះ ៦,០ លីត្រ Twin-Turbo ទំហំ ១២ ស៊ីឡាំងដែលបង្កើតកម្លាំងបាន ៦២៦ សេះ និងកម្លាំងបង្វិល ៦៦៤ ហើយអាចរត់ដល់ល្បឿនអតិបរមា ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី