ម៉ៅ ហាជី ឡើងគេហដ្ឋានថ្មី រួមនឹងរថយន្តទំនើបម៉ាក Land Cruiser ចំថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា

22985
  • ផ្អាកពីតារាចម្រៀង ឱក សុគន្ធកញ្ញា ងាកមកមើលតារាចម្រៀង ម៉ៅ ហាជី វិញម្តងស្ងាត់ៗតារាចម្រៀងរូបនេះ បានធ្វើពិធីឡើងគេហដ្ឋានថ្មីរួមនឹងរថយន្តទំនើបម៉ាក Land Cruiser កាលពីថ្ងៃទី ១៦ យប់មិញនេះ ដោយមានមិត្តភក្តិសិល្បៈ ចូលរួមជាច្រើន ។ ម្នាក់ៗភ្ញាក់ផ្អើលមិនតិចទេពីភាពជោគជ័យរបស់តារាចម្រៀងរូបនេះ ។

    ថ្វីដ្បិតតែយប់មិញប៉ះចំពិធីរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ពិតមែនតែគេសម្គាល់ឃើញតារាជាច្រើននៅតែនាំគ្នាមកចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់លោក ម៉ៅ ហាជី ដែលមានដូចជា បាន មុន្នីលក្ខណ៍ , នី រតនា , ប៉ែន ចំរ៉ុង , កែវ វាសនា , ករុណា ពេជ្រ , សុគន្ធ ថេរ៉ាយុ , ដួង ម៉ានិច , សុវត្ថិឌី ធារីកា និង ស៊ូ ស៊ីរិកា ជាដើម ។

    ជាមួយនឹងភាពមានបានរបស់អតីតបេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រូបនេះ បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈក៏ដូចជា អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងស្ទើរមិនជឿថា មួយរយៈខ្លីតារាចម្រៀងដែលមានប្រភពមកពីខេត្តបាត់ដំបងរូប នេះជោគជ័យ និងប្រែប្រួលខ្លាំងបែបនេះសោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី