ពិតជាស្រស់ស្អាតណាស់!!! វីរៈ និច បង្អួតសម្រស់ដ៏សិចស៊ីគួរឱ្យស្រឡាញ់របស់ខ្លួននៅលើឆ្នេរសមុទ្រ

40560
  • ជាមួយនឹងរូបរាងតូចស្រឡូនបានធ្វើឱ្យតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច មិនខ្លាចនឹងបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនក្នុងឈុតសម្លៀកបំពាក់សិចស៊ីបែបនេះនៅពេលនាងទៅកម្សាន្តនៅតំបន់មាត់សមុទ្រ ។ មានការសរសើរថាមួយឈុតនេះមើលទៅ វីរៈ និច ពិតជាស្រស់ស្អាតប្លែកតែម្តង ។

    វីរៈ និច ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមនៅក្នុងផលិតកម្មសាន់ដេ ។ ក្រៅពីមានរូបសម្រស់ស្រស់ស្អាតតារាចម្រៀងវ័យក្មេងរូបនេះក៏ពូកែលេងស្ទីលតែងខ្លួនមិនធម្មតាដែរ ។ យ៉ាងណាមិញថ្មីៗនេះនៅពេលទៅលំហែរនៅតំបន់មាត់សមុទ្រ វីរៈ និច បានបង្អួតសម្រស់នៅមុខកាម៉ារ៉ាជាមួយនឹងអាវខើចខ្លីពណ៌លឿងស្រស់ និងខោខ្លីបញ្ចេញក្បាលពោះរាបស្មើដែលមើលទៅពិតជាស្រស់ស្អាត ។ មានការលើកឡើងថា មួយឈុតនេះពិតជាមានភាពទាក់ទាញ និងសិចស៊ីផងដែរ ។ តែមើលទៅពិតជាសក្តិសមជាមួយរូបរាងស្រឡូនរបស់នាងតែម្តង ។

    ក្រៅពីជាតារាចម្រៀង វីរៈ និច ក៏បានលេចមុខនៅក្នុងស្ប៉តពាណិជ្ជកម្មនានាផងដែរ ។ ជាតារាចម្រៀងវ័យក្មេងតែ វីរៈ និច ក៏មានហ្វេនៗគាំទ្រជាច្រើនផងដែរ នៅពេលនាងបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីម្តងៗមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី