
ក្រុមជម្រើសជាតិឡាវបានបញ្ចេញឈ្មោះកីឡាករទាំង ២៣រូបថ្មីដើម្បីទទួលក្រុមគោព្រៃកម្ពុជា និង បង់ក្លាដេសក្នុងទឹកដីនៅខែនេះ។
ក្រុមឡាវនឹងបង្ហាញមុខមាត់កីឡាករថ្មីដោយមានកីឡាករថ្មីៗ ដែលនឹងត្រូវប្រកួតជាមួយកម្ពុជានៅថ្ងៃទី ២១ និងបង់ក្លាដេសនៅថ្ងៃទី ២៧ ខែមីនានេះ។ នាយកគ្រប់គ្រងបច្ចេកទេសនៃសហព័ន្ធបាល់ទាត់ឡាវ លោក Mike Wong នឹងបន្តធ្វើជាគ្រូបង្វឹកធំក្នុងតំណែងដែលទំនេរនេះ និងបានបញ្ចេញឈ្មោះកីឡាករទាំង ២៣ រូបសម្រាប់ការប្រកួតទាំងពីរខាងមុខ។
ការប្រកួតទាំងពីរនឹងប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិឡាវថ្មីនៅក្នុងទីក្រុងវៀងច័ន្ទ ដែលជាទីកន្លែងចម្បងសម្រាប់ការប្រកួតស៊ីហ្គេមកាលពីឆ្នាំ ២០០៩ ៕
ដោយ៖ Dara Hunii