ឥណ្ឌូណេស៊ី គ្រោងចំណាយថវិកា ២,១ ពាន់លានដុល្លារ ដើម្បីប្តូររដ្ឋធានីចេញពីទីក្រុងហ្សាការតា

28648
  • រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ចេញដំណឹងអំពីកញ្ចប់ថវិកា ប្រមាណ ៣០.៩ ទ្រីលានរូពី ឬស្មើនឹង ២.១ ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់ដំណើរការទាំងមូលពាក់ព័ន្ធនឹងផែនការប្តូររដ្ឋធានី ចេញពីទីក្រុងហ្សាការតា ទៅរកកន្លែងថ្មីមួយទៀត ដោយនឹងមានការរួមសហការគ្នារវាងក្រុមរដ្ឋ និងឯកជន ។

    សូមរំលឹកថា កាលពីខែមេសាកន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសអំពីផែនការផ្លាស់ប្តូររដ្ឋធានីថ្មី ពីទីក្រុងហ្សាការតា បច្ចុប្បន្នដែលតែងតែកកស្ទះជាប្រចាំទៅកាន់ទីកន្លែងថ្មីមួយទៀត ដែលអាចស្ថិតនៅក្នុងខេត្ត Kalimantan ភាគខាងលិច ឬកណ្តាល ហើយវានឹងមានទំហំយ៉ាងហោចណាស់ ៤០.០០០ ហិកតា ។ ការបង្កើតរដ្ឋធានី ឬទីក្រុងរដ្ឋបាលថ្មីនេះ គឺជាការបង្កើតរចនាសម្ព័ន្ធថ្មីដែលប្រកបដោយសក្តានុពល និងបរិស្ថានល្អប្រសើរជាងមុន ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ ។

    ដោយឡែក ទាក់ទិននឹងដំណឹងអំពីកញ្ចប់ថវិកាខាងលើនេះ រដ្ឋមន្ត្រីអភិវឌ្ឍន៍ផែនការឥណ្ឌូណេស៊ី លោក Bambang Brodjonegoro បានថ្លែងថា ការប្តូរទីក្រុងនឹងត្រូវប្រើប្រាស់ថវិកាជាតិដើម្បីទ្រទ្រង់ទាំងស្រុង ហើយវានឹងត្រូវបញ្ចប់ក្នុងរយៈពេល ០៥ ឆ្នាំ ហើយថា រដ្ឋាភិបាលនឹងត្រូវចំណាយយ៉ាងហោចណាស់ ៤១៥ លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអនុវត្តន៍គម្រោងរយៈពេល ០៥ ឆ្នាំ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី