សហរដ្ឋអាមេរិក ប្រកាសអាសន្នជាតិ ដើម្បីរារាំងការប្រើប្រាស់ទូរគមនាគមន៍បរទេស

34417
  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការប្រកាសអាសន្នជាតិ ដើម្បីរារាំងក្រុមហ៊ុនសហរដ្ឋអាមេរិក ពីការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍បរទេស ដែលគំរាមកំហែងដល់សន្តិសុខជាតិប្រទេស ដែលនេះ គឺជាវិធានការមួយចង់សំដៅលើក្រុមហ៊ុន Huawei របស់ចិន ។

    បទបញ្ជានេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងគោលដៅហាមប្រាមការទិញ ឬ ប្រើប្រាស់សម្ភារមកពីក្រុមហ៊ុនដែលក្លាយជាហានិភ័យមិនអាចទទួលយកបានដល់សន្តិសុខជាតិអាមេរិក ឬសន្តិសុខ និងសុវត្ថិភាពពលរដ្ឋអាមេរិក ។ ទន្ទឹមគ្នានោះ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនឌើ បាននិយាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងធ្វើអ្វីគ្រប់យ៉ាង ដែលអាចរក្សាសុវត្ថិភាព និងវិបុលភាពសហរដ្ឋអាមេរិក ព្រមទាំងការពារអាមេរិកពីសត្រូវ ។

    ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសនឹងឆ្លើយតបទៅនឹងការហាមឃាត់លើក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei របស់ចិន ហើយថែមទំាងជម្រុញឱ្យទីក្រុង វ៉ាស៊ីនតោន បង្កើតការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ បរិយាកាសអាជីវកម្មដែលមានតម្លាភាព និងអាចព្យាករណ៍បានសម្រាប់ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី