PUBG ប្រញាប់ប្រញាល់ចេញច្បាប់ដ៏តឹងរ៉ឹងមួយសម្រាប់អ្នកលេងអាយុក្រោម ១៨ ឆ្នាំ ព្រោះហេតុផលមួយ

29607
  • រដ្ឋាភិបាលប្រទេសចិនបានហាមប្រាមមិនឱ្យដំណើរការហ្គេម PUBG Mobile ក្រោយបិទផ្លូវមិនព្រមផ្តល់អាជ្ញាប័ណ្ណស្របច្បាប់មួយដល់ក្រុមហ៊ុនមេក្រុមហ៊ុន Tencent ។ ដោយសារតែបែបនេះហើយទើបក្រុមហ៊ុនបានរឹតបន្តឹងយ៉ាងប្រញាប់ប្រញាល់នៅក្នុងបណ្ដាប្រទេសមួយចំនួនផ្សេងទៀតជៀសវាងក្រែងលោជួបបញ្ហាដូចក្នុងប្រទេសចិន ។

    ថ្មីៗនេះក្រុមហ៊ុន Tencent បានបញ្ចេញនូវប្រព័ន្ធមុខងារថ្មីមួយសម្រាប់រឹតបន្តឹងអ្នកលេងដែលមានអាយុក្រោម ១៨ ឆ្នាំ ។ យោងតាមរបាយការណ៍ពី Gamespot បានចុះផ្សាយថា កំណែ Update នៃហ្គេម PUBG Mobile ជំនាន់ក្រោយបង្អស់បានតម្រូវឱ្យអ្នកលេងវ័យក្មេងបានទទួលជ្រាបនូវសារណែនាំទាក់ទិននឹងហ្គេមទុកជាមុន ពោលគឺអ្នកលេងក្រោមអាយុ ១៨ ឆ្នាំ នឹងឃើញសារក្រើនរំលឹកមួយ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថាសារនោះនឹងលោតញឹកញាប់ឬអត់ទេ ។ ក្រុមហ៊ុន Tencent ក៏បានសង្កត់ធ្ងន់ថា PUBG Mobile ជាហ្គេមលើជំនាន់ Mobile ដំបូងបង្អស់ដែលដាក់បញ្ចូលប្រព័ន្ធតឹងរ៉ឹងបែបនេះ ។

    នាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Vincent Wang បានមានប្រសាសន៍ថា៖ ” ការប្រកាសថ្ងៃនេះគឺជាជំហានមួយដែលធានាថាអ្នកលេងរាប់លាននាក់ទូទាំងសកលលោកអាចបន្តភាពរីករាយជាមួយ PUBG Mobile ប្រកបដោយភាពត្រឹមត្រូវ ” ។ សព្វថ្ងៃប្រព័ន្ធនេះកំពុងដាក់ឱ្យដំណើរការសម្រាប់អ្នកលេងក្នុងប្រទេសឥណ្ឌូណេស៊ី, ឥណ្ឌា, ណេប៉ាល់, អារ៉ាប់រួម, គុយវ៉ែត, អ៊ីរ៉ាក់, អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប ជាមួយផែនការណ៍ត្រៀមចេញផ្សាយក្នុងបណ្តាប្រទេសដទៃទៀត ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី