ក្លឹប កែវ សុខផេង (PKNP) ចាញ់ក្រុមខ្លាំង JDT ៣ ទល់នឹង ០

16620
  • ​ក្រុម​ PKNP FC របស់​កីឡាករ​ខ្សែប្រយុទ្ធ​ កែវ សុខផេង ​បាន​ប្រកួត​ចាញ់​ក្រុម​អ្នក​មាន​ Johor Darul Ta’zim (JDT) ៣-០ ​នៅ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​ពីរ លីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League។

    Image result for PKNP FC vs jdt
    សម្លឹង​ទៅ​មើល​ការ​ប្រកួត​យប់មិញ​នេះ ​ក្រុម PKNP FC ​ហាក់​ដូចជា​ដឹង​ខ្លួន​ថា​ចាញ់​ប្រៀប​ក្រុម​ម្ចាស់​ផ្ទះ​តាំង​ពី​មុន​ប្រកួត​ម្ល៉េះ ត្បិត​អី Johor ​មាន​ប្រវត្តិ​និង​កីឡាករ​ល្អ​ៗ​ច្រើន ​ដែល​សុទ្ធ​សឹង​នាំ​យក​មក​ពី​អឺរ៉ុប។

    Image may contain: 2 people, people playing sports and text

    តួ​យ៉ាង​ដូចជា Natxo insa ​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​លេង​ឱ្យ Villareal Celta Vigo ​និង​ Levante ​ជា​ដើម។ មួយ​វិញ​ទៀត​លោក Abu Bakar Fadzim ​គ្រូ​បង្វឹក​របស់​ក្រុម PKNP FC ​ក៏​ព្រម​ទទួល​ស្គាល់​កម្រិត​លេង ​និង​លទ្ធផល​នៃ​ការ​ប្រកួត​យប់មិញ​នេះ​ដែរ ​ត្បិត​អី​ក្រុម Johor ​ខ្លាំង​ទាំង​គ្រប់​តំបន់​មិន​ងាយ​ភ្លាត់​ឡើយ។

    Image result for PKNP FC vs jdt

    ៣​គ្រាប់​របស់ Johor ​យប់មិញ​រក​បាន​ដោយ​កីឡាករ Diaz ​សញ្ជាតិ​អាហ្សង់ទីន​១​គ្រាប់ ​កីឡាករ Fadhli ​១​គ្រាប់​និង​កីឡាករ Natxo Insa ​សញ្ជាតិ​អេស្ប៉ាញ​១​គ្រាប់។ ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​ពួកគេ​កំពុង​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន​៦​ពិន្ទុ​ពេញ ​និង​មាន​គ្រាប់​ចំណេញ​៤​គ្រាប់។

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី