
ទីបំផុតក្លឹបយក្សរបស់អ៊ីតាលី Juventus សម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅលោក Massimiliano Allegri ហើយសម្រាប់រដូវកាលក្រោយ បន្ទាប់ពីដឹកនាំក្លឹបមិនសូវទទួលបានជោគជ័យនារដូវកាល ២០១៨/២០១៩ នេះ ។
បើទោះបីជាគ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះជួយឱ្យ Juventus គ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលី ( Serie A ) និងពានរង្វាន់ Supercoppa Italiana នារដូវកាល ២០១៨/២០១៩ នេះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកធ្វើមិនបានល្អនោះឡើងនៅក្នុងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលជាពានពួកគេផ្ដោតខ្លាំងគេ បើទោះបីជាមានវត្តមានកំពូលកីឡាករ Cristiano Ronaldo យ៉ាងណាក៏ដោយ ។
សូមរំលឹកផងដែរថា លោក Massimiliano Allegri បានចំណាយពេលអស់រយះពេលចំនួន ៥ ឆ្នាំជាមួយក្លឹបសេះបង្កង់ Juventus ដោយជួយឱ្យក្លឹបយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះឈ្នះពានសរុបចំនួន ១១ ពានរង្វាន់ ដែលក្នុងនោះលើកពានលីគកំពូលអ៊ីតាលីចំនួន ៥ រដូវកាលជាប់ៗគ្នា និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ចំនួន ២ លើក ៕
ដោយ៖ តារា