Juventus គួតែនាំយកលោក Guardiola ទោះស្ថិតក្នុងតម្លៃណាក៏ដោយជាជាងតែងតាំងលោក Conte ជាថ្មី

14918
  • អតីតខ្សែការពារក្លឹប Juventus គឺលោក Antonello Cuccureddu កំពុងជម្រុញក្លឹបចាស់របស់លោកឱ្យព្យាយាមអូសទាញយកអ្នកចាត់ការក្រុម Manchester City គឺលោក Pep Guardiola ឱ្យបានជាជាងការតែងតាំងអតីតអ្នកចាត់ការក្លឹបនេះគឺលោក Antonio Conte វិញ ។

    លោក Antonello Cuccureddu

    ក្លឹប Juventus បានកំពុងស្វែងរកអ្នកចាត់ការថ្មីក្រោយពេលដែលបានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃសុក្រថា លោក Massimiliano Allegri នឹងចែកផ្លូវគ្នាជាមួយក្លឹបសេះបង្កង់នៅចុងរដូវកាលនេះហើយ បន្ទាប់ពីបានស្វែងរកតំណែងជើងឯកជាមួយក្លឹបនេះបាន ៥ រដូវកាលមក ។ លោក Allegri បានជួយឱ្យក្លឹប Juventus បានឈ្នះតំណែងជើងឯកលីគកំពូលអ៊ីតាលីគ្រប់រដូវកាលដែលលោកដឹកនាំ ប៉ុន្តែក្លឹបនេះបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ពាន Coppa Italia និង Champions League ត្រឹមវគ្គ ៨ ក្រុមចុងក្រោយក្នុងរដូវកាលនេះ ហើយពួកគេកំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ។

    លោក Massimiliano Allegri

    លោក Guardiola មានព័ត៌មានពាក់ព័ន្ធនឹងការជ្រើសរើសមកជំនួសលោក Allegri ប៉ន្តែទោះជាយ៉ាងរូបលោកផ្ទាល់បានបដិសេធព័ត៌មាននេះកាលពីថ្ងៃសុក្រផងដែរ ខណៈដែលលោក Conte ដែលធ្លាប់បានលើកពានជាមួយក្រុម Juventus ៣ កាលរដូវមុន ដែលបានលាលែងតំណែងកាលពីឆ្នាំ ២០១៤ ក៏មានព័ត៌មានថាជាជម្រើសមួយនៅក្នុងការពិចារណានេះផងដែរ ។

    លោក Pep Guardiola

    លោក Cuccureddu បានប្រាប់សារព័ត៌មាន Tuttomercatoweb ថា៖ ” ដើម្បីចៀសវាងកំហុស ខ្ញុំនឹងជ្រើសយកលោក Guardiola ទោះបីជាត្រូវចំណាយច្រើនក៏ដោយ ។ ខ្ញុំគោរពលោក Conte ប៉ុន្តែខ្ញុំមិនដឹងថា តើពេលនេះក្លឹប Juventus អាចសាងទំនាក់ទំនងល្អជាមួយគាត់វិញបានឬអត់ទេ បើយើងគិតដល់ស្ថានភាពពេលដែលគាត់ចាកចេញ ។ យើងអាចមើលឃើញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងរវាងលោក Allegri បានជាមួយក្លឹប Juventus នៅមានភាពខ្វះចន្លោះ ហើយបើយើងមើលពីខាងក្រៅទៅគឺក្លឹបនេះមិនអាចបំពេញតាមសំណូមពររបស់អ្នកចាត់ការរូបនេះបានទេ ” ។

    លោក Antonio Conte

    លោកបន្តថា៖ ” មានការអាក់អន់ចិត្តច្រើនចំពោះលទ្ធផលនៅការប្រកួត Champions League ។ ក្រោយពីបានដឹកនាំអស់រយៈពេលជាច្រើនឆ្នាំនៅ Juventus លោក Allegri ប្រហែលជាទទួលបានសំណើជាច្រើនពីក្លឹបផ្សេងទៀត ហើយលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចុះកុងត្រាជាមួយក្លឹបថ្មីដែលផ្ដល់កម្រៃខ្ពស់ជាងនេះ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី