ថៃ បញ្ជាទិញរថពាសដែកធុនទំនើបចំនួន ៣៧ គ្រឿងពីអាមេរិក ខណះ ២៣ គ្រឿងទៀតអាមេរិកឱ្យអត់យកលុយ

14881

ប្រទេសថៃ បានឈានដល់កិច្ចព្រមព្រៀងទិញរថពាសដែក Stryker ចំនួន ៣៧ គ្រឿងតម្លៃសរុប ៨០ លានដុល្លារពីសហរដ្ឋអាមេរិកហើយ ។ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ។

ប្រភពយោធាថៃបានឱ្យដឹងថា ការសម្រេចកិច្ចព្រមព្រៀងនេះធ្វើឱ្យថៃក្លាយជាប្រទេសទី ១ ដែលអាមេរិកលក់រថពាសដែកប្រភេទនេះឱ្យ ។ រថពាសដែកកង់ ៨ ឈ្មោះ M1126 Stryker នេះត្រូវបានចាត់ចូលថ្នាក់លំដាប់ពិភពលោក ហើយត្រូវបានប្រើប្រាស់ក្នុងសមរភូមិជាច្រើន ។ មិនតែប៉ុណ្ណោះកងទ័ពអាមេរិកនៅតែបន្តប្រើប្រាស់រថពាសដែកប្រភេទនេះរហូតដល់ឆ្នាំ ២០៣០ ។

សារព័ត៌មានថៃខាងលើក៏បានឱ្យដឹងដែរថា កញ្ចប់លុយ ៨០ លានដុល្លារនេះបូកបញ្ចូលទាំងប្រព័ន្ធទំនាក់ទំនង, សព្វាវុធ, រោង, ការអនុវត្តជាក់ស្តែង, គ្រឿងបន្លាស់និងតំហែទាំ ។ លើសពីនេះអាមេរិកនឹងផ្តល់ឱ្យរថពាសដែក Stryker ចំនួន ២៣ គ្រឿង (ឥតគិតថ្លៃ) បន្ថែមទៀតដើម្បីបង្គ្រប់ដល់ចំនួន ៦០ គ្រឿងតែម្តង ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី