អាសន្នហើយ!!! ខេត្តព្រះសីហនុ បានប្រកាសអាសន្នពីបញ្ហាកកស្ទះចរាចរណ៍ខ្លាំងគ្រប់ដងផ្លូវទាំងអស់

25611
  • ពេលនេះអាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសអាសន្នពីបញ្ហាកកស្ទះចរាចរណ៍នៅក្នុងក្រុងព្រះសីហនុហើយ ។ ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ រវាងមន្ត្រីពាក់ព័ន្ធនៅក្រុងព្រះសីហនុទាំងអស់ ។

    យោងតាមសំណើររកកិច្ចអន្តរាគមន៍បន្ទាន់ពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានបង្ហាញថា ការកកស្ទះចរាចរណ៍នៅក្នុងក្រុងព្រះសីហនុ គឺមានចាប់ពីគីឡូម៉ែត្រលេខ ២១៧-២២៣ ស្មើនឹង ៦ គីឡូម៉ែត្រ បានស្នើទៅក្រសួងឱ្យជួយដោះស្រាយនៅលើផ្លូវជាតិលេខ ៤ ក្នុងសង្កាត់លេខ ១ ដោយស្នើសុំខឿនរបាំងពុះទ្រូងផ្លូវដោយបានការឯកភាពអំពីឯកឧត្តមអភិបាលខេត្តព្រះសីហនុផងដែរ ។ បើមិនអាចដោះស្រាយជាបន្ទាន់ទេ ចាប់ពីពេលនេះទៅមុខនឹងកកស្ទះរៀងរាល់ថ្ងៃពិសេសពេលល្ងាចនឹងអាចជាប់គាំងឬកកស្ទះចាប់ពីនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ  ធ្វើឱ្យស្ទះដល់ការដឹកទំនិញចេញចូលកំពង់ផែនាំឱ្យមានការខាតបង់បង់ពេលវេលាអ្នកធ្វើដំណើរដោយយានយន្ត អ្នកដំណើរដែលត្រូវឡើងយន្តហោះ និងប៉ះពាល់ផ្ទាល់ដល់ពលរដ្ឋដែលនៅសងខាងផ្លូវ ។

    របាយការណ៍ដែលផ្ញើទៅក្រសួងសាធារណការនោះបញ្ជាក់ថា ការកកស្ទះចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរយានយន្តមួយចំនួនមិនគោរពការបញ្ជាពីសមត្ថកិច្ចផង បើកបរវ៉ាជែងមិនប្រកាន់គន្លងផ្លូវជាដើម ។ ហើយក្រៅពីផ្លូវឃ្លាំងលើនេះបណ្តាផ្លូវផ្សេងៗទៀតក្នុងក្រុង ទាំងផ្លូវតូច និងផ្លូវធំក៍មានការស្ទះផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី