ការបក់ទងចេញដំណើររបស់ក្រុមប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ KRR 2019 ជាសារអប់រំមួយពាក់ព័ន្ធនិងការរក្សាបរិស្ថាន និងធនធានធម្មជាតិ

26795
  • រដ្ឋលេខាធិការក្រសួងបរិស្ថាន ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 ឆ្លងកាត់ដែនជំរកសត្វព្រៃ « ព្រៃឡង់ » ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» គឺជាការចូលរួមដើម្បីផ្សព្វផ្សាយអប់រំ ពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ របស់កម្ពុជា ដែលស្ថិតក្នុងខេត្តចំនួន ៤ ការបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមបើការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ នៅស្ថានីយ៍ប្រេង តូតាល់ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

    ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ក្នុងចំណោមខេត្តទាំង ៤ ខាងលើ គឺក្រុមអត្តពលិកយានយន្តទាំងជាតិ និងអន្តរជាតិ នឹងឆ្លងកាត់ខេត្ត ២ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ ។ ឯកឧត្តម សង្ឃឹមថា អ្វីដែលលទ្ធផលចេញពីការប្រណាំងនេះ គឺនឹងផ្តល់នូវសារអប់រំជាពិសេសគឺការថែរក្សាបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ដល់បងប្អូនប្រជាពលរដ្ឋ ដូចជាការចូលរួមលើកស្ទួយនូវការការពារធនធានធម្មជាតិផង និងទេសចរធម្មជាតិផង ពីព្រោះតំបន់អភិរក្សព្រៃឡង់ គឺជាតំបន់អេកូទេសចរដ៏សំបូរបែប មានទេសភាពស្អាត មានព្រៃឈើ និងមានដែនជំរកសត្វព្រៃកម្រៗផងដែរ ។

    សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 នេះ ចាប់ផ្តើមចេញដំណើរពីថ្ងៃទី ១៧ ដល់ទី ២០ ខែឧសភា ឆ្នាំ ២០១៩ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុបប្រមាណជាង ៦២៤ គីឡូម៉ែត្រ ដោយមាន ក្រុមម៉ូតូប្រណាំងចំនួន ២០ គ្រឿង ក្រុមរថយន្ត ចំនួន ២១ គ្រឿង ក្នុងនោះមានរថយន្តប្រណាំងរបស់ក្រុមកីឡាករជាតិចំនួន ១៥ គ្រឿង រថយន្តប្រណាំងរបស់ក្រុមកីឡាករអន្តរជាតិចំនួន ៤ គ្រឿង និងរថយន្ត Service ចំនួន ១៥ គ្រឿង ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី