សំខាន់អូនស្អាតអូនអត់ខ្វល់!! សួង សាខារ៉ានីត ថា អស់ប៉ុន្មានអស់ទៅឱ្យតែបានសិចស៊ី

35753
  • មិនថាទៅដើរកម្សាន្ត ឬទៅចូលរួមកម្មវិធីជប់លៀងនានាតារាសម្តែង សួង សាខារ៉ានីត តែងតែតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកភ្នែកដែលធ្វើឱ្យអ្នកជុំវិញខ្លួនចោលភ្នែកមើលគ្រប់ៗគ្នា ។ សួង សាខារ៉ានីត បាននិយាយថា នាងចូលចិត្តស្លៀកពាក់សិចស៊ីអស់ប៉ុន្មានអស់ទៅឱ្យតែបានសិចស៊ី ។

    សួង សាខារ៉ានីត ពិតជាក្លាហានណាស់ដែលហានស្លៀកពាក់សិចស៊ីដោយមិនខ្លាចទទួលរងនូវការរិះគន់ជាក់ស្តែងថ្មីៗនេះនាងតែងតែបង្ហាញរូបភាពសិចស៊ីជាច្រើននៅពេលនាងដើរកម្សាន្តតាមបណ្តាខេត្តក្រុងនានាជាពិសេសនៅពេលដែលនាងស្លៀកឈុតហែលទឹកពិតជាទាក់ទាញអារម្មណ៍ខ្លាំងណាស់ ។ ចាប់តាំងពី សួង សាខារ៉ានីត ចាប់ផ្តើមបង្ហាញរូបសម្រស់ស្រស់ស្អាតរួមជាមួយ និងការស្លៀកពាក់សិចស៊ីបានធ្វើឱ្យកេរឈ្មោះនាងកាន់តែល្បីល្បាញឡើងថែមទាំងមានអ្នកស្គាល់កាន់តែច្រើនជាពិសេសមានបុរសៗទាំងក្នុង និងក្រៅប្រទេសពេញចិត្ត ហើយចង់បាននាងជាគូ ។ សួង សាខារ៉ានីត បានបញ្ជាក់ប្រាប់ថា នរណាក៏ប្រាថ្នាជីវិតគូដែលល្អដែរតែមកទល់ពេលនេះនាងនៅពុំទាន់រកបានបុរសដែលជាទីទុកចិត្តឃើញ ភាគច្រើនអ្នកដែលមកទាក់ទងនាងក្រៅពីមានភរិយារួចថែមទាំងពូកែកុហកទើបនាងមិនទាន់ចង់ចាប់ផ្តើមជាមួយបុរសណាម្នាក់ ។

    ទោះបីជាបដិសេដមិនទាន់មានអ្នកជាទីស្រឡាញ់ក្នុងចិត្ត សួង សាខារ៉ានីត ទទួលស្គាល់ថា មានអ្នកស្រឡាញ់នាងច្រើនហើយនាងកំពុងតែពិចារណារកបុរសល្អម្នាក់ទុកជាគូអនាគត ។ កន្លងមកធ្លាប់លេចឮព័ត៌មានជាច្រើនថា សួង សាខារ៉ានីត មានគូស្នេហ៍រួចហើយ គ្រាន់តែនាងព្យាយាមលាក់បាំងប៉ុណ្ណោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី